ឆ្អឹងដាយណូស័រ៖ អ្នកវិទ្យាសាស្ត្ររកឃើញឆ្អឹងភ្លៅដ៏ធំនៅប្រទេសបារាំង

//s5.kh1.co/40/40eb79e6459cb0f2a60a5dcfb3ab49792897fa55.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ អ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងដាយណូស័រដ៏ធំមួយដែលទំនងជា​ឆ្អឹងដាយណូស័រ Sauropod ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សជាច្រើនយល់ឃើញថា សត្វដាយណូស័រពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ អ្នកខ្លះថែមទាំងលះបង់ខ្លួន​ ដើម្បីស្វែងរកផូស៊ីលនៃសត្វទាំងនេះនៅក្នុងប្រទេសផ្សេងៗគ្នាទៀតផង។

ជាក់ស្តែងកាលពីខែ​ឧសភា ឆ្នាំ ២០១៩ និស្សិតមហាវិទ្យាល័យនៅប្រទេសចិនបានរកឃើញស៊ុតដាយណូស័រដែលមានអាយុ ៦៦ លានឆ្នាំ ក្នុងអំឡុងដំណើរស្វែងរកនៅទីក្រុង Pingxiang ទៀតផង។

ដាយណូស័រ sauropod
ដាយណូស័រ sauropod

ស៊ុតដែលជាហ្វូស៊ីលត្រូវបាននាំយកទៅសារមន្ទីរក្នុងតំបន់មួយរបស់ប្រទេសចិន។ ប្រាកដណាស់ វា​នឹងមានប្រយោជន៍ខ្លាំង​សម្រាប់មនុស្សដែលចាប់អារម្មណ៍ដាយណូស័រ​។

គួររម្លឹកថានិស្សិតជីវវិទ្យាមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក៏បាន​រកឃើញលលាដ៍ក្បាលរបស់ដាយណូស័រ Triceratop ផងដែរ។ ​​ក្រុមនិសិត្សបានគិតពីការបង្ហាញរបកគំហើញរបស់ពួកគេដល់សិស្សដទៃទៀត ហើយពន្យល់ពួកគេអំពីផូស៊ីលទាំងនោះ។

​ឆ្អឹងដាយណូស័រ sauropod
​ឆ្អឹងដាយណូស័រ sauropod

កាលពីពេលថ្មីៗនេះវិញ មានអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Maxime Lasseron បានធ្វើកំណាយឃើញឆ្អឹងភ្លៅដាយណូស័រនៅប្រទេសបារាំង។ គាត់ជឿជាក់ថា វាជាឆ្អឹងរបស់សត្វ​ដាយណូស័រធំជាងគេដែលធ្លាប់មានវត្តមាននៅលើផែនដីយើងនេះ។

ផ្អែកតាមរបាយការណ៍ពីកាសែត South China Morning Post បានអោយដឹងថា ឆ្អឹងដ៏ធំមួយនេះមានទំងន់ ៤០០ គីឡូក្រាមនិងមានអាយុកាលប្រហែលជា ១៤០ លានឆ្នាំ។

ក្រុមអ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា វាគឺជាឆ្អឹងភ្លៅ​ដាយណូស័រ Sauropod ដែលជាសត្វស៊ីរុក្ខជាតិនិងមានកំពស់ដល់ទៅ ១៨ ម៉ែត្រ។

ដាយណូស័រ sauropod
ដាយណូស័រ sauropod

យោងតាមរបាយការណ៍បាន​បន្តរថា ភ្លៅឆ្អឹងភ្លៅរបស់ដាយណូស័រ sauropod មានទំហំ ២ ម៉ែត្រ​។ វាស្ថិតនៅក្រោមដីក្នុងចំការទំពាំងបាយជូរនៅភាគនិរតីប្រទេសបារាំង។ កន្លែងនោះត្រូវបានគេដាក់ឈ្មោះថា“ កំណប់ជាតិ” ពីព្រោះវត្ថុមានតម្លៃជាច្រើនត្រូវបានគេរកឃើញនៅក្នុងតំបន់នោះ។

ក្រុមអ្នកស្រាវជ្រាវនិងអ្នកស្ម័គ្រចិត្តបានរកឃើញរាប់ពាន់ផូស៊ីល​ នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

​ឆ្អឹងភ្លៅដាយណូស័រ sauropod
​ឆ្អឹងភ្លៅដាយណូស័រ sauropod

ផ្អែកលើរបាយការណ៍បានបន្ថែមទៀតថា ឆ្អឹងភ្លៅរបស់ដាយណូស័រ sauropod អាចបំពេញជាសំណុំឆ្អឹងដាយណូស័រដែលមិនពេញលេញដទៃទៀតនៅសារមន្ទីរបាន។

នរណាម្នាក់ដែលបានរកឃើញបំណែកនៃសត្វអាថ៌កំបាំងទាំងនេះប្រាកដជានឹងទទួលបានការចាប់អារម្មណ៍។ របកគំហើញរបស់លោក Lasseron គឺជាជំនួយដ៏ធំមួយ សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងដាយណូស័រ Sauropod ៕

​ឆ្អឹងភ្លៅដាយណូស័រ sauropod
​ឆ្អឹងភ្លៅដាយណូស័រ sauropod
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T