ថាទៅរៀនយឺតហើយ ខំប្រញាប់ឡើងឡានក្រុងឃើញគ្រូកំពុងយឺតដែរ

//s5.kh1.co/e3/e39d269053ebf17aff2f54cef4d9d1370aeebff1.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ សិស្សប្រុសម្នាក់គិតថា ខ្លួនទៅរៀន​មិនទាន់ទេថ្ងៃនេះ ប៉ុន្តែនៅទីបំផុតគាត់បានដឹងថាអ្នកគ្រូរបស់គាត់ក៏ទៅបង្រៀនយឺតដែរ បន្ទាប់ពីបានឃើញគាត់កំពុងអង្គុយនៅខាងក្នុងឡានក្រុងជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះសិស្សភាគច្រើនខ្លាចទៅសាលារៀន​មិនទាន់ពេល ដោយសារពួកគេ​ខ្លាចលោកគ្រូ​​អ្នកគ្រូដាក់អវត្តមាន ខ្លាចទៅប្រឡងមិនទាន់ឬខ្លាចយឺតពេលធ្វើការងារសាលាផ្សេងទៀត។ គ្រូបង្រៀនជាច្រើនតឹងរឹងនៅពេលដែលគាត់និយាយដល់វត្តមានរបស់សិស្ស។

​លោកគ្រូអ្នកគ្រូភាគច្រើន មិនត្រឹមតែកត់ត្រាចំណាត់ថ្នាក់របស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានកត់ត្រាទាំងឈ្មោះសិស្សដែលមករៀនយឺតយ៉ាវនិងអវត្តមានផងដែរ។ ដែលនេះហើយគឺជា​វិន័យក្នុងការបង្រៀនសិស្ស ​ដើម្បីឱ្យពួកគេត្រូវគោរពតាមពេលវេលា។

ថ្មីៗនេះ មានសិស្សម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ John Jerick Flores Lumague បានចែករំលែករូបថតមិត្តភក្តិរបស់គាត់ឈ្មោះ Bryan Allen Francisco Parado ​ដែលបានថតជាមួយអ្នកគ្រូរបស់គាត់នៅក្នុងឡានក្រុងមួយ ដោយបាន​សរសេរថា“ Parado គិតថាគាត់​ប្រាកដជាត្រូវអ្នកគ្រូដាក់អវត្តមានហើយ ដោយសារតែទៅរៀនមិនទាន់ តែជាសំណាងល្អ ថ្ងៃនេះមិនមែនមានតែសិស្សទេ តែអ្នកគ្រូក៏យឺតដែរ ”៕

រូបថត Parado ជាមួយនឹងអ្នកគ្រូរបស់គេ
រូបថត Parado ជាមួយនឹងអ្នកគ្រូរបស់គេ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T