ហ្វីលីពីន៖ សិស្សប្រុសម្នាក់គិតថា ខ្លួនទៅរៀនមិនទាន់ទេថ្ងៃនេះ ប៉ុន្តែនៅទីបំផុតគាត់បានដឹងថាអ្នកគ្រូរបស់គាត់ក៏ទៅបង្រៀនយឺតដែរ បន្ទាប់ពីបានឃើញគាត់កំពុងអង្គុយនៅខាងក្នុងឡានក្រុងជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសព្វថ្ងៃនេះសិស្សភាគច្រើនខ្លាចទៅសាលារៀនមិនទាន់ពេល ដោយសារពួកគេខ្លាចលោកគ្រូអ្នកគ្រូដាក់អវត្តមាន ខ្លាចទៅប្រឡងមិនទាន់ឬខ្លាចយឺតពេលធ្វើការងារសាលាផ្សេងទៀត។ គ្រូបង្រៀនជាច្រើនតឹងរឹងនៅពេលដែលគាត់និយាយដល់វត្តមានរបស់សិស្ស។
លោកគ្រូអ្នកគ្រូភាគច្រើន មិនត្រឹមតែកត់ត្រាចំណាត់ថ្នាក់របស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានកត់ត្រាទាំងឈ្មោះសិស្សដែលមករៀនយឺតយ៉ាវនិងអវត្តមានផងដែរ។ ដែលនេះហើយគឺជាវិន័យក្នុងការបង្រៀនសិស្ស ដើម្បីឱ្យពួកគេត្រូវគោរពតាមពេលវេលា។
ថ្មីៗនេះ មានសិស្សម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ John Jerick Flores Lumague បានចែករំលែករូបថតមិត្តភក្តិរបស់គាត់ឈ្មោះ Bryan Allen Francisco Parado ដែលបានថតជាមួយអ្នកគ្រូរបស់គាត់នៅក្នុងឡានក្រុងមួយ ដោយបានសរសេរថា“ Parado គិតថាគាត់ប្រាកដជាត្រូវអ្នកគ្រូដាក់អវត្តមានហើយ ដោយសារតែទៅរៀនមិនទាន់ តែជាសំណាងល្អ ថ្ងៃនេះមិនមែនមានតែសិស្សទេ តែអ្នកគ្រូក៏យឺតដែរ ”៕