​ល្អណាស់! ប្រជាជនក្នុងភូមិបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិក (មានវីដេអូ)

//s5.kh1.co/99/99a5a9b680111901575c9ef3337fedb79c146ec1.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ភូមិមួយនៅប្រទេសហ្វីលីពីនកំពុងព្យាយាមដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកតាមរយៈការផ្តល់ជាអង្ករដល់អ្នកភូមិជាថ្នូរនឹងសំរាមប្លាស្ទិករបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកភូមិនៅក្នុងតំបន់​បាយ៉ានាន់​ជាយក្រុងម៉ានីលអាចទទួលបានអង្ករ ១ គីឡូក្រាម ​ ដែលជាអាហារចំបងសម្រាប់ប្រជាជនហ្វីលីពីន​ ហើយដោះដូរមកវិញជាមួយកាកសំណល់ប្លាស្ទិក ២ គីឡូក្រាម​ ដែលត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលសម្រាប់យកទៅបំផ្លាញចោល ឬកែឆ្នៃឡើងវិញ។

ការសិក្សាមួយបានបង្ហាញថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការបំពុលដោយកាកសំណល់ប្លាស្ទិកលំដាប់លេខមួយនៅលើពិភពលោក ដោយសារមិនមានច្បាប់តឹងរឹងស្តីពីការគ្រប់គ្រងកាកសំណល់។

​ស្ត្រី​វ័យ ៤៩ ឆ្នាំម្នាក់ឈ្មោះ Veronica Dolorico​ ដែលជាអ្នកគាំទ្រកម្មវិធីនេះបានប្រាប់គេហទំព័រសារព័ត៌មានរ៉យទ័រថា “ ​ខ្ញុំបានថ្លឹងសម្រាមចំនួន ១៤ គីឡូ​ ដូច្នេះខ្ញុំ​អាចទទួលបានអង្ករ ៧ គីឡូ ហើយនេះជាជំនួយដ៏សំខាន់មួយសម្រាប់ពួកយើង ដែលត្រូវការអង្ករសំរាប់បរិភោគមួយគីឡូ ជារៀងរាល់ថ្ងៃ ។

គាត់បានបន្ថែម​ “ ខ្ញុំមានអារម្មណ៍ថា បរិស្ថាននៅជុំវិញខ្លួនយើងពិតជាកខ្វក់ណាស់។ ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រមូលយកប្លាស្ទិកទាំងអស់នៅតាមដងផ្លូវ ពេលដែលខ្ញុំដើរចេញទៅខាងក្រៅម្តងៗ” ។

អង្ករមួយគីឡូក្រាមមានតម្លៃប្រហែល ៣០-៤០ ប៉េសូ (៣២០០រៀល) ​វាជាតម្លៃនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនលឿន ប៉ុន្តែមានអត្រាខ្ពស់នៃភាពក្រីក្ររបស់ប្រជាជននៅទីក្រុងនិងជនបទ។

១/៥ នៃប្រជាជន ១០៧ លាននាក់ រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ​ ដោយ​ចំណូលប្រចាំខែសរុបរបស់​មនុស្សម្នាក់ៗគឺតិចជាង ២៤១ ដុល្លារ។

លោក Andor San Pedro ដែលជាប្រធានភូមិ​បាននិយាយថា ​នៅក្នុងតំបន់នេះយើងបានប្រមូលដបនិងថង់ប្លាស្ទិកជាង ២១៣ គីឡូក្រាមកាលពីខែសីហា។ លោកបានបន្ថែមទៀតថា ​ការប្តូ​រអង្ករជាមួយសំរាមប្លាស្ទិកគឺអាចបង្រៀនប្រជាជនឱ្យបានយល់ដឹងពីរបៀបគ្រប់គ្រងកាកសំណល់របស់ពួកគេឱ្យបានត្រឹមត្រូវ៕

ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
ប្រជាជនក្នុងតំបន់អាចទទួលបានអង្ករ ជាថ្នូរនឹងកាកសំណល់ប្លាស្ទិច
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T