ចម្លែកណាស់! ហេតុអ្វីបានជាសិង្ហបុរីចូលចិត្តមូសខ្លាំងម្ល៉េះ? (មានវីដេអូ)

//s5.kh1.co/0c/0c98b7cc1164a494c597cecc70a7e442ba6a6fa3.png
យល់ដឹង

 ១៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ ប្រទេសសិង្ហបុរីកំពុងបង្កើតកសិដ្ឋានចិញ្ចឹមមូស​រាប់សិបលានក្បាល ប៉ុន្តែវាមិនមែនជាសត្វល្អិតធម្មតាទេ។ ពួកវាជាមូសឈ្មោលដែលត្រូវបានកែ​ហ្សែន ​ហើយគេបានចាក់បញ្ចូលបាក់តេរីពិសេស​ បន្ទាប់មក​​គេដោះលែងវាឱ្យរស់នៅក្នុងបរិស្ថាន។ មូសឈ្មោលទាំងនេះ នឹងទៅបង្កកំណើតជាមួយមូសញី ហើយវានឹងចម្លងបាក់តេរីចូលទៅក្នុងខ្លួនរបស់មូសញី ដើម្បីបញ្ឈប់ការចម្លងរោគជាច្រើនរួមមាន មេរោគហ្សីកា មេរោគជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម លើសពីនេះទៀត បាក់តេរីនេះក៏ធ្វើឱ្យ​​មូសញីបង្កកំណើតលែងបានទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍មួយបានបង្ហាញថា មូសបានសម្លាប់មនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ ច្រើនជាងត្រីឆ្លាមដែលបានសម្លាប់មនុស្សក្នុងមួយសតវត្សរ៍ទៀត។ មនុស្សជាង ១០០ លាននាក់ក្នុងមួយឆ្នាំ បានទទួលរងផលប៉ះពាល់ដោយសារមេរោគគ្រុនឈាមហើយមនុស្សជាង ១ ម៉ឺននាក់បានស្លាប់ដោយសារមូសខាំ។

ដើម្បីទប់ទល់នឹងបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្ររួមជាមួយអ្នកស្រាវជ្រាវបានរកឃើញនូវវិធីសាស្ត្រដ៏ប្រសើរមួយនេះ។​ ដូច្នេះគោលបំណងសំខាន់នៃកសិដ្ឋានទាំងនេះគឺដើម្បីប្រយុទ្ធប្រឆាំងនឹងមូសអាក្រក់។ មូសដែលត្រូវបានដោះលែងពីកសិដ្ឋានមិនខាំមនុស្សទេ ហើយកសិដ្ឋានចញ្ចឹមមូសនៅសិង្ហបុរីនេះទៀតសោធ ក៏​បានបង្កើតមូសរាប់ម៉ឺនក្បាលជារៀងរាល់ថ្ងៃផងដែរ៕

កសិដ្ឋានមួយចិញ្ចឹមមូសរាប់សិបលានក្បាល
កសិដ្ឋានមួយចិញ្ចឹមមូសរាប់សិបលានក្បាល
កសិដ្ឋានមួយចិញ្ចឹមមូសរាប់សិបលានក្បាល
កសិដ្ឋានមួយចិញ្ចឹមមូសរាប់សិបលានក្បាល
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T