ខ្លាំងបាត់ ក្លិនផោមបុរសម្នាក់នេះខ្លាំងជាងថ្នាំបាញ់មូសទៀត

//s5.kh1.co/c8/c8e972e6d000d3927bbf1bac07a3ef25b5a6bab2.png
សង្គម

 ១៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ូហ្គង់ដា៖ ពិតជាប្លែកណាស់ បុរសដែលមានសញ្ជាតិអ៊ូហ្គង់ដាម្នាក់ឈ្មោះថា Joe Rwamirama អាយុ ៤៨ឆ្នាំ រស់នៅទីក្រុង Kampala ត្រូវបានគេដឹងថាមានក្លិនផោមដែលមានប្រសិទ្ធភាពអាចធ្វើឲ្យមូស ឬសត្វល្អិតដែលនៅចម្ងាយ ៦ ម៉ែត្រជុំវិញខ្លួនគាត់អាចងាប់បាន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វមូល
សត្វមូល

បើយោងតាមសម្ដីលោក Joe ជាបុរសដែលមានក្លិនចម្លែក គាត់លើកឡើងថា៖

” ក្លិនផោមរបស់គាត់មិនអាក្រក់ជាងអ្នកដ៏ទៃនោះទេ គាត់ក៏បរិភោគអាហារធម្មតាដូចមនុស្សរាល់គ្នាបរិភោគដែរ ប៉ុន្តែក្លិនផោមរបស់គាត់ពិតជាអាចធ្វើឲ្យសត្វល្អិត ឬមូសងាប់បានមែនក្រោយទទួលបានក្លិននេះរួច ” ។

​ លោកក៏បានបន្ថែមបែបលេងសើចថា មកទល់នឹងពេលនេះបរិមាណនៃចំនួនមូសបានបាត់បង់ច្រើនជាងគ្រាប់បែកប៉ារ៉ាមាណូទៅទៀត។ ហើយនៅក្នុងថ្ងៃអនាគតលោកក៏សង្ឃឹមថានឹងអាចកែច្នៃពីក្លិននេះទៅជាថ្នាំបាញ់ដើម្បីកំចាត់សត្វល្អិតទាំងអស់នោះផងដែរ៕

សូមទស្សនាវីដេអូគំរូខាងក្រោមនេះ៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T