មានអារម្មណ៍ថាមានគេតាមធ្វើបាបគ្រប់ពេល?

//s5.kh1.co/ab/abc15470463eea37affb3f80a3f773bf2753aaa7.jpg
យល់ដឹង

 ១៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកខ្លះពេលដើរមុខបែរទៅមុខទេ តែភ្នែកសម្លឹងបាញ់ទៅខាងក្រោយជានិច្ច មិនដឹងកើតអី។ គេតែងសង្ស័យគេឯងគ្រប់ពេលវេលា មិនថាពេលដែលមិត្តគាត់និយាយលេងសើចចំអកធម្មតា ឬពេលដែលគេសម្លឹងមើលគាត់ ឬសូម្បីតែពេលគេមិនសម្លឹងមើលគាត់ក៏ដោយ (ប៉ិហ្នឹងមិនមើលមកឯង ដោយសារវាចំអកឯងតែម្តង! ប្រាកដណាស់!)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រប់ពាក្យដែលគេលឺ គឺគេតែងយកទៅពិនិត្យ វិភាគ ហើយផ្គុំចេញជាពាក្យចំអកជានិច្ចកាល។ អ្នកដែលដើរកាត់ម្នាក់នេះ ទាំងប៉ុន្មានសុទ្ធតែសុំគ្រលំគ្នា ចាំតែធ្វើបាប ធ្វើទុក្ខបុកម្នេញគាត់នោះឯង។

ពាក្យស្លោកដែលគាត់ទន្ទេញជាប់មាត់នោះគេ «ពស់អាសិរពិសនៅគ្រប់ទិសទី គ្រាន់តែយើងមិនទាន់ដឹងថាវាជាពស់ប៉ុណ្ណឹងឯង។»

//s5.kh1.co/9e/9ee8243cffcd8d99a51f4c46065a8c4ae70975f6.gif

មនុស្សបែបនេះរស់នៅក្នុងពិភពលោកដែលគាត់ប្រឌិតឡើងដោយខ្លួនឯង គិតថានរណាគេក៏លបចាំឱកាសដើម្បីប្រហារខ្លួនដែរ។ មិត្តភាព ស្នេហា សុវត្ថិភាព សុទ្ធតែជាវត្ថុក្លែងក្លាយ សុទ្ធតែជាពាក្យ គ្មានរូបរាងពិតប្រាកដសម្រាប់គាត់។ ពួកគាត់ការពារខ្លួនដោយសង់កំផែងព័ទ្ធជុំវិញបេះដូងគាត់។ ពិតមែនតែគាត់អាចរារាំងមិនឲ្យមនុស្សអាក្រក់លួចចូលក៏ពិតមែន តែគាត់ក៏បានរារាំងមិនឲ្យមនុស្សល្អចូលបានដូចគ្នាផងដែរ។

គេប្រហែលតាមធ្វើបាបយើងមែនបើយើងនៅតែមានភាពទន់ជ្រាយបែបហ្នឹង។ តែត្រូវមានភាពវិជ្ជមានថា យើងប្រហែលមិនអាចធ្វើឲ្យគ្រប់គ្នាពេញចិត្តយើងបានឡើយ យ៉ាងណាយើងនៅតែរក្សាអំពើល្អ បើកចិត្តឲ្យទូលាយបន្តិច រក្សាស្នាមញញឹម រៀនចែករំលែកក្តីសុខឲ្យខ្លួនឯង​ និងអ្នកជុំវិញខ្លួន ទើបរីកចម្រើន ថ្ងៃណាមួយគេនឹងឃើញពីអំពើល្អរបស់យើង៕

ប្រភព៖ Wapatoa

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T