ភ្នំពេញ៖ សម្រាប់ខែធ្នូនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ពេញនិយមម៉ាក TVS បានបន្តចាប់រង្វាន់ប្រចាំខែសម្រាប់អតិថិជនរបស់ខ្លួន ក្នុងខែវិច្ឆិកា ដែលជារង្វាន់ប្រចាំខែចុងក្រោយប្រចាំឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការចាប់រង្វាន់ប្រចាំខែវិច្ឆិកានេះ ក៏មិនខុសពីរង្វាន់ប្រចាំខែមុនៗដែរ ដោយក្នុងនោះមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ជាច្រើនដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ធំម៉ូតូកង់បីម៉ាក TVS King Delux ស៊េរីឆ្នាំ ២០១៩ ចំនួន២រង្វាន់។
ជាក់ស្តែង បន្ទាប់ពីស្វែងរកឃើញម្ចាស់រង្វាន់ធំកាលពីថ្ងៃទី១៣រួចមក ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានស្វែងរកឃើញអតិថិជនមានសំណាងពីររូប ដោយអ្នកទាំងពីរសុទ្ធតែរស់នៅក្នុងទីក្រុងភ្នំពេញ បានទៅលើឈ្មោះ ភុល ផាន់ដាណេ ដោយមានកន្ទុយប័ណ្ណលេខ ០០៧០៤១ និងអតិថិជនមួយរូបទៀត មានឈ្មោះថា កែប គង់ មានកន្ទុយប័ណ្ណលេខ ០០៤៨៣៣។
ក្នុងនោះដែរ សម្រាប់ការផ្តល់ជូនរង្វាន់ធំដល់អតិថិជនមានសំណាងនេះដែរ ក្រុមហ៊ុនបានទៅដល់គេហដ្ឋានផ្ទាល់ ដើម្បីបង្ហាញពីភាពសុក្រិត និងបង្ហាញពីការផ្តល់ជូនរង្វាន់ដល់ដៃអតិថិជនពិតៗ ដោយគ្មានការភូតកុហកនោះទេ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្រាប់អតិថិជនទី១ដែលឈ្នះរង្វាន់ធំ លោក ភុល ផាន់ដាណេ បានមានប្រសាសន៍យ៉ាងរំភើបបែបនេះថា៖
ចំណែកឯអតិថិជនមានសំណាងឈ្នះរង្វាន់ធំទី២ លោក កែប គង់ មានប្រសាសន៍បែបនេះថា៖
គួររម្លឹកដែរថា ការចាប់រង្វាន់ធំប្រចាំខែវិច្ឆិកានេះ គឺជាការចាប់រង្វាន់ប្រចាំខែចុងក្រោយហើយ ក៏ប៉ុន្តែសម្រាប់អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ កុំទាន់អាក់អន់ស្រពន់ចិត្តអី ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS នៅមានកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំបន្តទៀត គឺនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយមានរង្វាន់កាន់តែធំជាងមុនដូចជា រថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដុល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។
គួរបញ្ជាក់ដែរថា សម្រាប់អតិថិជនដែលមានមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយចង់ជាវម៉ូតូកង់បីម៉ាក TVS សម្រាប់យកទៅប្រើប្រាស់ និងបើកមុខរបររកស៊ី នៅពេលនេះមិនមែនជាបញ្ហាតទៅទៀតនោះទេ ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានសហការជាមួយធនាគារឯកទេសអ៊ីអន ផ្តល់ការបង់រំលោះសម្រាប់អតិថិជន ដើម្បីទទួលបានម៉ូតូកង់បីម៉ាក TVS យកទៅប្រើប្រាស់ និងបង្កើតមុខរបររកស៊ីផងដែរ៕