អស្ចារ្យណាស់! ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា ធ្វើពិធីចាប់រង្វាន់ដ៏ធំមហាសាល មានឡាន ទូរស័ព្ទ លុយសុទ្ធ និង...!

//s5.kh1.co/5a/5a227052595e7ba85147216252f09d8e4926b6df.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតរកឃើញអ្នកមានសំណាងក្លាយជាម្ចាស់រថយន្តស៊េរី ២០១៩ យ៉ាងថ្មីស្រឡាងពី ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជាហើយ និងចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ដទៃផ្សេងទៀតផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំ ដែលបានប្រព្រឹត្តិឡើងនៅឯទីក្រុងកោះពេជ្រក្នុងអាគារ G និង H ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកតំណាងចែកចាយម៉ូតូកង់បី TVS, អ្នកប្រើប្រាស់ម៉ូតូកង់បី TVS, អ្នករត់តុកតុកខ្មែរ, អ្នករត់ម៉ូតូឌុប, អ្នករកស៊ីខ្នាតតូច, បុគ្គលិកបំរើការងារនៅតាមស្ថាប័នផ្សេងៗ, បណ្ដាអ្នកសារពត៌មាន, និងអ្នកចូលរួមជាច្រើននាក់ផ្សេងទៀត រហូតដល់ទៅជិត ២,០០០ នាក់ ​ឯណោះ ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពអធិកអធម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា ធ្វើកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំ
ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា ធ្វើកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំ

​ជាក់ស្តែងនៅ​ក្នុងកម្មវិធីក៏មានការចាប់នូវរង្វាន់​ធំគឺរថយន្តម៉ាក ​Toyota Hilux Revo 2019 ដោយបានទៅលើឈ្មោះ នុត ធូ សន្លឹកឆ្នោតផ្សងសំណាងលេខ ០១០១៧៧ និងមានរង្វាន់ម៉ូតូ​កង់​បី TVS King Deluxeស៊េរី​ឆ្នាំ២០១៩ ចំនួន ២រង្វាន់ បានទៅលើឈ្មោះ សុខ ចាន់នី ដែលសន្លឹកឆ្នោតផ្សងសំណាងលេខ​ ០០៥០៥០ និងឈ្មោះ ជាន តៃវ៉ាន់ សន្លឹកឆ្នោតផ្សងសំណាងលេខ ០០០៨៩៥។

លើសពីនេះក៏មានរង្វាន់ជាទឹកប្រាក់​សុទ្ធ ​១,០០០​ដុល្លារ ដោយបានទៅលើឈ្មោះ ទ្រី កាក់ សន្លឹកឆ្នោតផ្សងសំណាងលេខ ០០៣១៩២ និងរង្វាន់ទឹកប្រាក់សុទ្ធ ៥០០​ដុល្លារ បានទៅលើឈ្មោះ សោ អាត សន្លឹកឆ្នោតផ្សងសំណាងលេខ ០០០៤៧៧ និងឈ្មោះ ស្រ៊ាង ភ័ក សន្លឹកឆ្នោតផ្សងសំណាងលេខ ០០៤៣១៧ ព្រមជាមួយរង្វាន់ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន Xiaomi ម៉ូឌែល Redmi Note 8 Pro ចំនួន ១០រង្វាន់ ​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​បានរកឃើញអ្នកឈ្នះបន្តបន្ទាប់ផងដែរ។

អ្នកឈ្នះរង្វាន់ធំទាំង៥នាក់
អ្នកឈ្នះរង្វាន់ធំទាំង៥នាក់

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ប្រចាំខែចំនួន ៧ លើករួចមកហើយចាប់តាំងពីដើមខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ២០១៩ នៅមុនការចាប់រង្វាន់បំណាច់ឆ្នាំធំចុងក្រោយនេះ។ ហើយក្រុមហ៊ុនក៏បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូកង់បី TVS King Deluxe 2019 ចំនួន ១៤នាក់, ទូរស័ព្ទចំនួន ២១នាក់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ជាច្រើននាក់ផ្សេងទៀត។

តួយ៉ាងកម្មវិធីខាងលើនេះប្រព្រឹត្តិទៅបានយ៉ាងរលូន ក៏ដោយសារតែមានដៃគូសហការបង់រំលស់ ធនាគារឯកទេស AEON និងសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទ Xiaomi កម្ពុជា ក៏ដូចជាក្រុមហ៊ុនប្រេងម៉ាស៊ីន Motul កម្ពុជាផងដែរ៕

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T