ម្ចាស់រង្វាន់ធំប្រចាំខែវិច្ឆិកានេះ លាន់មាត់សរសើរម៉ូតូកង់បីម៉ាក TVS ពេញៗមាត់តែម្តង

//s5.kh1.co/69/69eb47592e9fd118a4712172cd92b44b5b7d6d5f.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់ខែធ្នូនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ពេញនិយមម៉ាក TVS បានបន្តចាប់រង្វាន់ប្រចាំខែសម្រាប់អតិថិជនរបស់ខ្លួន ក្នុងខែវិច្ឆិកា ដែលជារង្វាន់ប្រចាំខែចុងក្រោយប្រចាំឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការចាប់រង្វាន់ប្រចាំខែវិច្ឆិកានេះ ក៏មិនខុសពីរង្វាន់ប្រចាំខែមុនៗដែរ ដោយក្នុងនោះមានរង្វាន់ជាច្រើនស​ន្ធឹកសន្ធាប់ជាច្រើនដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ធំម៉ូតូកង់បីម៉ាក TVS King Delux ស៊េរីឆ្នាំ ២០១៩ ចំនួន២រង្វាន់។

ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា
ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា

ជាក់ស្តែង បន្ទាប់ពីស្វែងរកឃើញម្ចាស់រង្វាន់ធំកាលពីថ្ងៃទី១៣រួចមក ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានស្វែងរកឃើញអតិថិជនមានសំណាងពីររូប ដោយអ្នកទាំងពីរសុទ្ធតែរស់នៅក្នុងទីក្រុងភ្នំពេញ បានទៅលើឈ្មោះ ភុល ផាន់ដាណេ ដោយមានកន្ទុយប័ណ្ណលេខ ០០៧០៤១ និងអតិថិជនមួយរូបទៀត មានឈ្មោះថា កែប គង់ មានកន្ទុយប័ណ្ណលេខ ០០៤៨៣៣

ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា
ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា
ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា
ការចាប់រង្វាន់ប្រចាំខែវិច្ឆិកា

ក្នុងនោះដែរ សម្រាប់ការផ្តល់ជូនរង្វាន់ធំដល់អតិថិជនមានសំណាងនេះដែរ ក្រុមហ៊ុនបានទៅដល់គេហដ្ឋានផ្ទាល់ ដើម្បីបង្ហាញពីភាពសុក្រិត និងបង្ហាញពីការផ្តល់ជូនរង្វាន់ដល់ដៃអតិថិជនពិតៗ ដោយគ្មានការភូតកុហកនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្រាប់អតិថិជនទី១ដែលឈ្នះរង្វាន់ធំ លោក ភុល ផាន់ដាណេ បានមានប្រសាសន៍យ៉ាងរំភើបបែបនេះថា៖ 

“ចំពោះការឈ្នះរង្វាន់ធំនេះ ដំបូងខ្ញុំមិនជឿនោះទេ ព្រោះសព្វថ្ងៃនេះមានការតេបោកបន្លំច្រើន ក៏ប៉ុន្តែក្រោយពីឃើញការLive ផ្ទាល់ពីផេកផ្លូវការ TVS ទើបធ្វើឲ្យខ្ញុំជឿមួយរយភាគរយ ថាខ្ញុំឈ្នះរង្វាន់ពិតប្រាកដមែន ហើយខ្ញុំពិតជារំភើបដែលឈ្នះរង្វាន់នេះ ហើយជាពិសេសនោះគឺមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុន TVS ម៉ូតូកង់បីដ៏ល្បីមួយនេះ”។

ចំណែកឯអតិថិជនមានសំណាងឈ្នះរង្វាន់ធំទី២ លោក កែប គង់ មានប្រសាសន៍បែបនេះថា៖ 

“ខ្ញុំពិតជាត្រេកអរខ្លាំង ជាមួយរង្វាន់ធំនេះ ព្រោះក្រុមហ៊ុនម៉ូតូកង់បីមិនត្រឹមតែផ្តល់ជូននូវម៉ូតូកង់បីដ៏មានគុណភាពនោះទេ ហើយថែមទាំងផ្តល់ជូនរង្វាន់ដល់អតិថិជនពិតៗតែម្តង ហើយចំពោះមូលហេតុដែលខ្ញុំជាវម៉ូតូកង់បីម៉ាក TVS មកប្រើប្រាស់ ដោយសារតែម៉ូតូកង់បីនេះ មានលេខអាយ៉ែនៅនឹងដៃដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយប្រើប្រាស់ថាមពលតិចមែនទែន”។

សន្លឹកឆ្នោតអ្នកឈ្នះរង្វាន់ធំ
សន្លឹកឆ្នោតអ្នកឈ្នះរង្វាន់ធំ
សន្លឹកឆ្នោតអ្នកឈ្នះរង្វាន់ធំ
សន្លឹកឆ្នោតអ្នកឈ្នះរង្វាន់ធំ

គួររម្លឹកដែរថា ការចាប់រង្វាន់ធំប្រចាំខែវិច្ឆិកានេះ គឺជាការចាប់រង្វាន់ប្រចាំខែចុងក្រោយហើយ ក៏ប៉ុន្តែសម្រាប់អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ កុំទាន់អាក់អន់ស្រពន់ចិត្តអី ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS នៅមានកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំបន្តទៀត គឺនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយមានរង្វាន់កាន់តែធំជាងមុនដូចជា រថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដុល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

គួរបញ្ជាក់ដែរថា សម្រាប់អតិថិជនដែលមានមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយចង់ជាវម៉ូតូកង់បីម៉ាក TVS សម្រាប់យកទៅប្រើប្រាស់ និងបើកមុខរបររកស៊ី នៅពេលនេះមិនមែនជាបញ្ហាតទៅទៀតនោះទេ ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានសហការជាមួយធនាគារឯកទេសអ៊ីអន ផ្តល់ការបង់រំលោះសម្រាប់អតិថិជន ដើម្បីទទួលបានម៉ូតូកង់បីម៉ាក TVS យកទៅប្រើប្រាស់ និងបង្កើតមុខរបររកស៊ីផងដែរ៕

ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ទូរស័ព្ទ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ទូរស័ព្ទ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ទូរស័ព្ទ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ទូរស័ព្ទ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ធំ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ធំ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ធំ
ការជូនរង្វាន់ដល់អតិថិជនឈ្នះរង្វាន់ធំ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T