ស្គមពេកអត់ស្អាតសោះ ចង់ធាត់ណាស់មែនទេ? នេះៗ ជាវិធី!

//s5.kh1.co/a8/a8d3768684151aeeafc5b28f17f449eb00a2c9a6.jpg
នារី

 ១៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

​   ភាគច្រើនយើងឃើញអ្នកដែលមានរាងម៉ាប់ៗ ធាត់ៗ ត្អូញត្អែរអំពីរូបរាងកាយរបស់ពួកគេ។ ត្អូញត្អែរព្រោះគេចង់បានរាងស្គមជាងហ្នឹង តែកុំភ្លេចថា ចំពោះអ្នកដែលមានរាងស្គមពេកវិញ ទាំងបុរស​ និងស្ត្រីក៏មិននៅស្ងៀមដែរ។ គេកំពុងរិះរកវិធីឲ្យធាត់ជាងមុនយ៉ាងសកម្មដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ធាត់ណាស់មែនទេ?

https://s5.kh1.co/__image/w=650,h=366,q=100/74/74f59f7c451761d2f38b2ef28a228218cf62f491.jpg

 ​   ទាំងនេះជាគំរូ​អាហារ ដើម្បី​បង្កើន​ទម្ងន់ឲ្យធាត់ជាងមុន៖​

 ​* ពេលព្រឹក​ ​    ​- កាហ្វេ​ទឹកដោះគោ​ ឬ​ទឹកដោះគោ​សូកូឡា​១​ប្រអប់​ ​    ​- បាយ​មាន់ ១​ចាន (​សាច់មាន់​សុទ្ធ មិន​យក​ស្បែក​) ​    ​- ទឹកក្រូច​ច្របាច់​១​កែវ​។​

​    ​    ​* អាហារ​ក្រៅ​ពេល​ ​    ​- ទឹក​ម្នាស់​១​កែវ​ ​    ​- នំ​បត់​៦​ដុំ​។​ ​    ​ ​    ​    ​* អាហារ​ថ្ងៃត្រង់​ ​    ​- ឆា​មីសួ​បង្គា ១​ចាន កា​កាវ​ទឹកកក​១​កែវ ខ្នុរ​៥​ខ្លែប​។​

​    ​    ​* អាហារ​ក្រៅ​ពេល​ ​    ​- ល្មុត​២​ផ្លែ កាហ្វេ​ទឹកកក​១​កែវ​។​

​    ​    ​* អាហារ​ពេល​ល្ងាច​ ​    ​    ​បាយ​អង្ករសំរូប​២​វែក សម្លការី ប្រហិត​ត្រី ខ​ភ្លៅ​មាន់ តៅហ៊ូ ឪឡឹក​៥-៦​ចំណិត​។​

​    ​- ពេល​មើល​ទូរទស្សន៍​ ​    ​សណ្ដែក​បំពង ប្រភេទភេសជ្ជៈ​ផ្សេងៗ​កន្លះកែវ​។​

​    ​- មុន​ចូល​គេង​ ​    ​ទឹកដោះគោ​ជូ​១​ប្រអប់​ ឬ​ទឹក​ផ្លែឈើ​១​កែវ​។

https://s5.kh1.co/__image/w=305,h=165,q=100/3e/3eed33c13713c7f3d341f909626547b54ef55b2e.jpg

ក្រៅពីរឿងអាហារ អ្នកស្គមៗដែលចង់ធាត់ ​គួរ​ដឹងពីមូលហេតុខ្លះៗ​ផងដែរ៖  

 ​១. ទទួលទាន​អាហារ​ក្រៅ​ពេលបាយ​ពីរលើក​ថែមទៀត​ក្នុង​១​ថ្ងៃ​ដើម្បី​ឲ្យ​រាងកាយ​បានទទួល​ទាន​ថាមពល​កាន់តែច្រើន​។​

​    ​២. ជ្រើស​រើ​សអាហារ ដែលមាន​ថាមពល​ច្រើន តែ​ត្រូវមាន​សមាមាត្រ​សមស្រប​ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់​ ព្រោះ​វា​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់ ប៉ុន្តែ​អាច​ត្រូវ​ប្រឈមមុខ​នឹង​ការ​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើន​។​

​    ​៣. ទទួលទាន​អាហារ​មាន​រសជាតិ​ខ្លាំង​បន្តិច ពិសេស​រសជាតិ​ជូរ​នឹង​ជួយ​ឲ្យ​ទទួលទាន​អាហារ​បាន​កាន់​ច្រើន ទាំង​បាយ​ទាំង​ម្ហូប ដូចជា អាហារ​ម្ជូរ​​ និង​ញាំ​។​

​    ​៤. ទទួលទាន​ទឹក​ផ្លែឈើ​ជំនួស​ទឹក បន្ទាប់ពី​ពេលបាយ​រួច​នឹងធ្វើ​ឲ្យ​អ្នកទទួល​ថាមពល​បន្ថែម​រួមទាំង​វីតាមីន និង​សារធាតុ​ខនិជ ដែល​ប្រសើរ​ជាង​ទឹកក្រូច​មាន​ហ្គាស​ឬ​ទឹក​ស៊ី​រ៉ូ​ផ្អែមៗ។

https://s5.kh1.co/__image/w=650,h=434,q=100/7f/7f4912abd58f617470f4f047ea04fb9cbea43e85.jpg

​    ​៥. ទទួលទាន​ទឹកដោះគោឆៅ ដែលមាន​រសជាតិ​ផ្អែម​ជា​អាហារ​ក្រៅ​ពេល​នឹង​ទទួលបាន​សារធាតុ​ចាំបាច់​ច្រើនជាង​មុន​ក្នុង​អត្រា​សមស្រប ឬ​អាចជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ដែល​អាច​ផ្ដល់​ឲ្យ​ទាំង​ថាមពល​និង​កាក​សរសៃ​អាហារ​ដូចជា ខ្នុរ​ទុំ ឪឡឹក ។

   ​៦. ទទួលទាន​ចំណី​ដែលមាន​ប្រយោជន៍​ក្នុងពេល​មើល​ទូរ​ស្សន៍​ដូចជា សណ្ដែក​ស្ងោរ សណ្ដែកដី​ស្ងោរ សណ្ដែក​បំពង បង្អែម​សណ្ដែក សូកូឡា​ទឹកដោះគោ​។​

https://s5.kh1.co/__image/w=650,h=338,q=100/1d/1d76ac98832e12ee08cd2b157d6eed9a616b5570.jpg

​    ​៧. ហាត់ប្រាណ​ខ្លះ ដើម្បី​ជំរុញ​ចំណង់​អាហារ​ដូចជា រត់​ហាត់ប្រាណ ១​ថ្ងៃ ៣០​នាទី​ជា​រៀងរាល់ថ្ងៃ​។​

​    ​៨. គួរ​ថ្លឹង​ទម្ងន់​រាងរាល់​ព្រឹក ដើម្បី​តាមដាន​លទ្ធផល​ដោយ​ខ្លួនឯង​ថា​មានការ​ប្រែប្រួល​ឬទេ​? ព្រោះ​ថាបើ​ទទួលទាន​ច្រើនពេក នឹងធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការរំលាយ​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនសូវ​ស្រួល​ក្នុង​ខ្លួន​៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T