សោកស្តាយបំផុត! តារាខ្មែរទាំងនេះ បានទទួលមរណភាព ​យ៉ាងកក្រើក ក្នុងអំឡុងឆ្នាំង២០១៩

//s5.kh1.co/5b/5b732119b5c51d7e41ec8f5996e8f57c09cef0b7.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏សែន ក្តុកក្តួលប្រចាំឆ្នាំ២០១៩ ដែលមិនអាចបំភ្លេចបាន សិល្បៈករសិល្បការិនីជាច្រើនដួង បានទទួលមរណភាព ពោរពេញដោយភាពសោកស្តាយពន់ពេក និងធ្វើឲ្យអ្នកគាំទ្រជាច្រើនចងចាំមិនអាចបំភ្លេចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងថ្ងៃនេះដែរ​ ខ្មែរឡូត​ នឹងធ្វើការប្រមូលផ្តុំដោយព័ត៌មាន និងហេតុការណ៍ដ៏រន្ធត់ តារាល្បីៗជាច្រើនដួងបានមរណភាព ទាំងវ័យក្មេង និងចាស់ជរា ដែលជាដំណឹងដ៏កក្រើកក្នុងអំឡុងឆ្នាំ ២០១៩ នេះ។ ដោយក្នុងនោះមានតារាជាច្រើនដូចខាងក្រោមនេះ៖

១) កញ្ញាខេមរៈ​ ស្រីពៅ៖ ក្រោយបាត់មុខអស់ពេលជាច្រើនឆ្នាំ ក៏ស្រាប់តែទទួលដំណឹងមរណភាពរបស់តារាស្រីរូបភាពភ្លាមៗ ដែលធ្វើឲ្យមហាជនជាច្រើនសឹងតែមិនទទួលយកបាន ព្រោះវាពិតជាលឿនខ្លាំងតែម្តង ដោយសារតែជំងឺ​ដែលឈឺរាប់ឆ្នាំមកនេះ។

ខេមរៈ​ ស្រីពៅ
ខេមរៈ​ ស្រីពៅ
ខេមរៈ​ ស្រីពៅ
ខេមរៈ​ ស្រីពៅ

២) នាយ សាន ម៉ៅ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបបានជ្រាបហើយថា តារាប្រុសរូបនេះ បានទ្រាំជាមួយនឹងស្ថានភាពជំងឺរបស់ខ្លួនអស់ពេលជាច្រើនឆ្នាំមកហើយ មួយរយៈមុននេះស្លាប់ស្ថានភាពរបស់លោកកាន់តែខ្លាំងឡើង ធ្វើឲ្យស្ទះបំពង់ដកដង្ហើមរហូតដល់ស្លាប់។ មិនត្រឹមតែប៉ុណ្ណោះការស្លាប់របស់លោក ធ្វើឲ្យហ្វេនមួយចំនួនពិតសោកស្តាយយ៉ាងខ្លាំង​ដែលបាត់បង់សិល្បករ ដែលល្អបែបនេះ។

នាយ សាន ម៉ៅ
នាយ សាន ម៉ៅ
នាយ សាន ម៉ៅ
នាយ សាន ម៉ៅ

៣)តារាសម្តែង ​ណូ ជ័យរិទ្ធី ហៅតូ​៖ បានស្លាប់នៅក្នុងអំឡុង២០១៩ដូចគ្នា ដែលស្ងាត់មួយរយៈ ក៏បានត្រលប់មកវិញជាមួយនឹងជំងឺឈឺរ៉ាំរ៉ៃ ស្លាប់យ៉ាងគួរឲ្យសង្វេគតែម្តង។

​ណូ ជ័យរិទ្ធី
​ណូ ជ័យរិទ្ធី
​ណូ ជ័យរិទ្ធី
​ណូ ជ័យរិទ្ធី

៤) គ្រូធំរបាំបុរាណលោកយាយ រស់ គង់៖ ជាដំណឹងដ៏សោកស្តាយបំផុត ដែលសិល្បករ វ័យចំណាស់រូបនេះ បានទទួលមរណភាព ដោយសារតែជំងឺចាស់ជរាមិនអាចទ្រាំទ្របាន នៅក្នុងឆ្នាំ២០១៩នេះ។

លោកយាយ រស់ គង់
លោកយាយ រស់ គង់
លោកយាយ រស់ គង់
លោកយាយ រស់ គង់

៥)លោកតា ផ្លុង មឿក ៖ ក៏បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៩នេះ ក្រោមការសោកស្តាយបំផុតពីមហាជនជាច្រើន ព្រោះលោកបានសាងស្នាដៃជាច្រើន រហូតមកដល់នឹងពេលនេះ ធ្វើឲ្យមានការចងចាំមិនអាចបំភ្លេចបាន។

លោកតា ផ្លុង មឿក
លោកតា ផ្លុង មឿក

៦) លោកយាយ​ ឈុន វណ្ណា៖ ជាម្ចាស់បទ« បឹងហ្គាវ៉ាន់សូឡូ» បានទទួលមរណភាពនោក្នុងអំឡុងឆ្នាំ២០១៩នេះ នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារតែជំងឺប្រចាំកាយ។

លោកយាយ​ ឈុន វណ្ណា
លោកយាយ​ ឈុន វណ្ណា
លោកយាយ​ ឈុន វណ្ណា
លោកយាយ​ ឈុន វណ្ណា
ខេមរៈ ស្រីពៅនាយសាន ម៉ៅ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T