​ បចេ្ចកវិទ្យា អេអាយ នឹងមកជំនួសការងារ​បុគ្គលិកធនាគារនាពេលអនាគតដ៏ខ្លីខាងមុខនេះ

//s5.kh1.co/92/92619f584f9ab3fc5d11149321d32eacdbf3a774.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

 បរទេស៖ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា Artificial Intelligence (AI) ឬហៅថា “បញ្ញាសិប្បនិម្មិត” នឹងមកជំនួសមុខងារនិយោជិករបស់ធនាគារនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានការបញ្ជាក់ថា ធនាគារអាចសន្សំសំចៃប្រាក់បានដល់ ៧០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ដោយការប្រើប្រាស់បច្ចេកវិទ្យាដំណើរការស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត​។  ក្រុមហ៊ុនជាច្រើនបាន​រំពឹងថា វានឹងអាចជួយដល់ក្រុមហ៊ុនផ្នែកកម្លាំង​ពលកម្ម និងអាចជួយដល់អាជីវកម្មបង្កើតគុណតម្លៃកាន់តែខ្ពស់។

យោងតាមការស្រាវជ្រាវរបស់លោក Accenture បានឲ្យដឹងថា ​គេនឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យជាច្រើនដូចជា ធនាគារ ធានារ៉ាប់រង ​រួមទាំងទីផ្សារមូលធន ​ដែលវា​នឹងកាត់បន្ថយចំនួនកម្មករហើយកើនឡើងនៃចំនួនផលិតកម្ម។ ការស្រាវជ្រាវនិយាយទៀតថា ​វាអាចជួយសន្សំសំចៃដល់ទៅ ១៤០ កោដិដុល្លារ ប៉ុន្តែជាមួយនឹងការកាត់បន្ថយពេលវេលាធ្វើការ ក្រុមហ៊ុនជាច្រើនអាចមានពេលគ្រប់គ្រាន់ដើម្បីផ្តោតលើកម្លាំងថាមពលនៃការច្នៃប្រឌិត ទំនាក់ទំនងសាធារណៈ និងបទពិសោធន៍រឹតតេប្រសើរសំរាប់អតិថិជន។

យោងតាមការស្រាវជ្រាវ​បានបន្តថា នៅឆ្នាំ ២០២៥ ការងារពី ៧ ទៅ ១០ ភាគរយនឹងត្រូវបាន​ជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា។ លោក Accenture អះអាងថា សេវាកម្មផ្សេងៗដូចជា ការច្នៃប្រឌិតថ្មីៗរូមនឹងបទពិសោធន៍របស់អតិថិជន (Customer Experience) អាចនឹង​រីកចម្រើនគួរឱ្យកត់សម្គាល់។ គាត់ចង្អុលបង្ហាញថា ពាក់កណ្តាលនៃការងារដែលបានធ្វើដោយមន្ត្រីរាជការ អ្នកប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួន អ្នកគិតលុយនិងអ្នកតំណាងផ្នែកសេវាកម្មអតិថិជន ជាដើម នឹងត្រូវ​ជំនួសដោយបច្ចេកវិទ្យាដើរដោយស្វ័យប្រវត្តិ។ ​

ធនាគារជាច្រើនដូចជា Citigroup, Capital One និង JPMorgan Chase បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួចហើយ ដើម្បីជួយសម្រួលដល់បុគ្គលិករបស់ពួកគេ។ មានការបញ្ជាក់ថានៅឆ្នាំ ២០៣០ ធនាគារអាចកាត់បន្ថយកម្លាំងមនុស្ស ១,៣ លាននាក់។ គិតមកត្រឹមឆ្នាំ ២០១៩ នេះវិស័យធនាគារនៅតែជាវិស័យមួយដែលមានប្រជាប្រិយភាពបំផុត ប៉ុន្តែ​មានក្រុមហ៊ុនក្នុងវិស័យនេះនឹងងាកទៅប្រើប្រាស់​ផ្នែក​បច្ចេកវិទ្យាដែលដំណើរការដោយស្វ័យប្រវត្តិ ដូច្នេះមនុស្សជាច្រើននឹងបាត់បង់ការងារ៕

អេអាយ នឹងមកជំនួសការងារ​របស់មនុស្សនៅពេលខាងមុខដ៏ខ្លីនេះ
អេអាយ នឹងមកជំនួសការងារ​របស់មនុស្សនៅពេលខាងមុខដ៏ខ្លីនេះ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T