ឲ្យតែមានពេល អ្នកអាចរកលុយតាមបណ្ដាញអ៉ីនធើណែត តាមវិធីទាំងនេះ

//s9.kh1.co/a8/a80330cafe63ecfed32c500516268b4fda2758fa.png
យល់ដឹង

 ១៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

មនុស្ស​ជាច្រើន​កំពុង​តែលក់ទំនិញតាម​បណ្តាញសង្គម Facebook ធ្វើ​ឲ្យ​ពួកគេ​អាច​រក​កម្រៃបានបន្ថែមទៅលើ​ប្រាក់ខែរបស់​ពួក​គេ ក៏ប៉ុន្តែ​តើអ្នក​មានដឹងដែរឬទេថា មានវិធីច្រើនយ៉ាងទៀត​ដែល​ជួយឲ្យ​អ្នក​រកចំណូល​តាម​អ៊ីនធើណែតបាន។

យល់ដឹង៖ សព្វថ្ងៃនេះ មនុស្ស​ជាច្រើន​កំពុង​តែលក់ទំនិញតាម​បណ្តាញសង្គម Facebook ធ្វើ​ឲ្យ​ពួកគេ​អាច​រក​កម្រៃបានបន្ថែមទៅលើ​ប្រាក់ខែរបស់​ពួក​គេ ក៏ប៉ុន្តែ​តើអ្នក​មានដឹងដែរឬទេថា មានវិធីច្រើនយ៉ាងទៀត​ដែល​ជួយឲ្យ​អ្នក​រកចំណូល​តាម​អ៊ីនធើណែតបាន។ ខាង​ក្រោម​នេះ​គឺជា​មធ្យោបាយមួយចំនួន​ដើម្បី​ធ្វើបែបនេះ៖
១. ផ្ដើម​ដោយ​ការ​បង្កើត​គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់​បណ្ដាញ​ជាមួយ​នឹង​ការ​រក​ចំណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជា Google AdSense និង​ BuySellAds ជាដើម។ អ្នក​អាច​លក់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ផ្ទាល់​តាម​រយៈ Google DFP ( Advertisement Software As a Service)។ ចូលជា​សមាជិក​វ៉េបសាយ​សាក​ល្បង​នៅ​ឯ UserTesting បន្ទាប់​មក​អ្នក​អាច​ចំណាយ​សាកល្បង​សម្រាប់​វ៉េបសាយ​ដែល​អ្នក​រំពឹង​ទុក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ដាក់​ដំណើរ​ការ​អ៊ីម៉ែល​មួយ​ដែល​អាច​ប្រើប្រាស់​ និង​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បាន​ដូចជា​ MailChimp (Email Marketing Service) ឬ​ក៏​ប្រើ​ប្រាស់​កម្មវីធី​សេវាកម្ម​​ដែល​មនុស្ស​អាច​បង់​ថ្លៃ​ឲ្យ​អ្នក​បាន​ដូចជា Subsciption Model។

៣. បង្កើត​ប៉ុស្ដិ៍​ YouTube Channel និង​ចូល​ជា​សមាជិក​របស់​ YouTube ដើម្បី​ លក់វិឌីអូរ​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Oneload ដើម្បី​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ថែម​ក៏​បាន។

៤. បង្កើត​អ្វី​ដែល​ថ្មី​ ដែល​កើត​ចេញ​ពីគំនិត​ច្នៃ​ប្រឌិត​របស់អ្នក​ ដូចជា កាបូប គ្រឿងអលង្ការ គំនូរ សម្ភារៈ​រថយន្ដ​ ដោយ​ដាក់​លក់​នៅ​លើ​បណ្ដាញ​គេហទំព័រ​ពាណិជ្ជកម្ម​មួយ​ចំនួន​ដូចជា​​ Etsy, ArtFire or eBay។

៥. បង្កើត​វ៉េបសាយ​សម្រាប់​លក់​ដោយ​ខ្លួន​ឯង​​ដោយ​ប្រើប្រាស់​ Shopify ឬ SquareSpace យើង​អាច​លក់​បាន​ទាំង​ពីរ ទាំង​ទំនិញ​ និង​សេវាកម្ម​ពី​ការ​ទាញ​យក​ផ្សេងៗ​លើ​វ៉េបសាយ​យើង​។

៦.បង្កើត​ភាព​ទាក់​ទាញ​ផ្សេង​ៗ​ដូចជា ការ​បង្កើត​ម៉ូដ​អាវយឺត ហើយ​ដាក់​ពួក​វា​នៅលើ​បណ្ដាញ​ Theadless, Zazzle ឬ CafePress។

៧. អាច​សរសេរ​ជា​សៀភៅ និង​យក​វាមក​ផ្សព្វផ្សាយ​នៅ​លើ​ Kindle Store, Google Play ឬ iBooks ជា​ដើម។ អ្នក​ក៏​អាច​ដាក់លក់​សៀវភៅ ebook របស់​អ្នក​តាម​រយៈ​វ៉េបសាយ Smashwoodsand ឬ BookBaby ក៏បាន​។

៨. ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ទៅជា​គ្រូ​ម្នាក់​នៅ​តាម​ប្រព័ន្ធ​អ៊ឺនធឺណែត ឬ តាម​រយៈ Udemy និង SkillShare ដើម្បី​ទទួល​បាន​កម្រៃ​ពី​ការ​បង្រៀន និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់អ្នក​។

៩. គួរ​រៀន​ពី​របៀប​សរសេរកូដ បន្ទាប់​មក​អ្នក​អាច​អភិវឌ្ឍន៍​គម្រោង​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ​។ អ្នក​អាច​រៀន​បាន​នៅ​វ៉េបសាយ Guru ឬ eLance ឬ Rent-a-Coder (now Freelancer.com)។

១០. បង្កើត​កម្មវីធី​ផ្សេងៗ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​បង្ហោះ​វីដេអូ​តាម​រយៈ​ Google Helpouts។ លោក​អ្នក​អាច​បង្កើត​ជា​កម្មវិធីរៀន​សូត្រ​ផ្សេង​ដូចជា វិធី​ធ្វើ​ម្ហូប ការ​រៀន​គណិតវិទ្យា ឬ​ការ​ផ្ដល់​ពី​អនុសាសន៍​​ផ្សេង​ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ក៏បាន​។

១១. សរសេរ​កម្មវិធី​ អ៊ីនធឺណែត​ផ្សេង ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​របស់​មនុស្ស​ ដូចជា ​កម្មវិធី​ប្រតិបត្ដិការ​លើ​ប្រព័ន្ធ​ទូរស័ព្ទ iOS និង​ Android បន្ទាប់​មក​ដាក់​លក់​កម្មវិធី​ទាំង​នេះ​នៅ​លើ​បណ្ដាញ CodeCanyon, Chupa ឬ BinPress ក៏​បាន។

១២. ចូល​ជាសមាជិក​របស់​ក្រុមហ៊ុន Amazon និង​ហាង​លក់​នៅ​តាម​អនឡាញ​ផ្សេងៗ​ បន្ទាប់​មក​អ្នក​អាច​ទទួល​បាន​លុយ​ជាច្រើន​ពី​ការ​ផ្ដល់​សេវាកម្ម​របស់​អ្នក​នៅ​តាម​បណ្ដាញ​ទាំង​នេះ​។ អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ផ្សេង​ទៀត​ដូចជា​ Vigilink, ShareASale CJ ឬ LikSahare ​ដើម្បី​ដឹង​អំពី​ព័ត៌មាន​ផ្សេង​ពី​វ៉េបសាយ​ដទៃ។

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T