រហ័សណាស់! កំពុងក្រាបធ្វើពិធីបួងសួងសុខៗ ស្រាប់តែបុរសម្នាក់ស្ទុះទៅលួចយកកាបូបដោយមិនដឹងខ្លួន (មានវីដេអូ)

//s5.kh1.co/f5/f52fce6700bb3d94bd6f1ba5dd1cf584d922fc64.jpeg
សង្គម

 ១៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ វិហារគឺជាកន្លែងដ៏បរិសុទ្ធសម្រាប់អ្នកកាន់សាសនាឥស្លាមប្រមូលផ្តុំគ្នាធ្វើពិធីបួងសួង និងពិធីផ្សេងៗទៀតដែលទាក់ទងទៅនឹងសាសនា។ ទោះបីជាយ៉ាងណាក៏ដោយ មានបុគ្គលមួយចំនួនតូច បានប្រើប្រាស់ទីកន្លែងនោះធ្វើសកម្មភាពលួច ឬបន្លំយកទ្រព្យសម្បត្តិរបស់អ្នកដទៃជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា ខណៈពេលមនុស្សទាំងអស់នៅក្នុងវិហារកំពុងក្រាបធ្វើពិធីបួងសួង ស្រាប់តែបុរសម្នាក់ដែលមានរូបរាងរឹងមាំ ពាក់អាវពណ៌ស បានស្ទុះក្រោកឡើងលួចយកកាបូបចំនួនពីរ ហើយរត់គេចខ្លួនបាត់ទៅ។

ក្រោយពីវីដេអូនេះ ទទួលបានការចែករំលែកពាសពេញបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនខឹងសម្បារ និងស្នើសុំឲ្យប៉ូលិសចាត់វិធានការតាមចាប់ខ្លួនបុរសនោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសរូបនោះមុនធ្វើសកម្មភាព
បុរសរូបនោះមុនធ្វើសកម្មភាព
បុរសរូបនោះកំពុងធ្វើសកម្មភាព
បុរសរូបនោះកំពុងធ្វើសកម្មភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T