ល្អមើលសាហាវ សម្រុកគ្នាឡើងកក្រើក! ចាន់ ប៊ុនលាភ សន្លប់របស់កីឡាករម្ចាស់ផ្ទះថៃ ត្រឹមទឹកទី១ (មានវីដេអូ)

//s5.kh1.co/4d/4da303c1506cd42d146507d4e994b28a171bb466.jpg
កីទ្បា

 ១៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ កីឡាករកម្ពុជា ចាន់ ប៊ុនលាភ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ Padseanlek Rajanont ដោយសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ Padseanlek Rajanont
កីឡាករថៃ Padseanlek Rajanont

ការប្រកួតធ្វើឡើងក្នុងតំណែងគូឯកប្រចាំកម្មវិធី ប្រភេទទម្ងន់៦៤គីឡូក្រាម។ គ្រាន់តែចាប់ផ្ដើមចូលការប្រកួតភ្លាម ចាន់ ប៊ុនលាភ ត្រូវកីឡាករថៃវ៉ៃឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តសម្រុកគ្នារហូតដល់ ប៊ុនលាភ ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដងទៀតនៅពាក់កណ្ដាលទឹក។ យ៉ាងណាមិញ មិនទាន់ចប់ទឹកទី១ផង Padseanlek បានវាយធ្ងន់ៗធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតរបស់ ចាន់ ប៊ុនលាភ តែម្ដង៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
ចង់ឃើញថា Padseanlek ផ្ដួល ចាន់ ប៊ុនលាភ លឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T