ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូ ២០១៩ ស្ថិតនៅចំណុចផ្លូវវាងក្រុង ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យទាំង៥នាក់ខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ សុង ម៉ារ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៣-ឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានដីកាបង្កាប់ឲ្យចាប់ខ្លួន) ។
៤-ឈ្មោះ សឿន ជី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៥-ឈ្មោះ សឿន សុភីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និង៦-ឈ្មោះ ឡែម សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ធ្វើចំការ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន២កញ្ចប់តូច, ម៉ូតូចំនួន៥គ្រឿង, ទូរស័ព្ទដៃចំនួន៥គ្រឿង, អំពូលទែរម៉ូម៉ែត្រចំនួន១ និងបំពង់បឺតចំនួន១ រួមជាមួយកាំបិត ដាវ ចប និងញញួរ ។
បច្ចុប្បន្ន នគរបាលបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យដើម្បីអនុវត្តតាមនីតិវិធី ៕
ប្រភព៖ កោះសន្តិភាព