លោកគ្រូតាបង្រៀនមុខវិជ្ជារូបវិទ្យា កំពុងល្បីខ្លាំងដោយសារចូលចិត្តធ្វើរឿងឆ្កួតៗនៅក្នុងថ្នាក់ (មានវីដេអូ)

//s5.kh1.co/9a/9a98a92b7005644077f23e8faa6bda630d9758cf.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ លោកបណ្ឌិត David Wright មានអាយុ៦៩ឆ្នាំ ជាសាស្ត្រាចារ្យបង្រៀនខាងផ្នែករូបវិទ្យានៅមហាវិទ្យាល័យ Tidewater Community ក្នុងទីក្រុង Virginia Beach នៃរដ្ឋ Virginia សហរដ្ឋអាមេរិក ហើយលោកសាស្ត្រាចារ្យរូបនេះបានបង្រៀននៅមហាវិទ្យាល័យមួយនេះតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាស្ត្រាចារ្យ David Wright
លោកសាស្ត្រាចារ្យ David Wright

ពេលដែលគាត់នៅជាសិស្ស មុខវិជ្ជារូបវិទ្យាបានធ្វើឲ្យសិស្សជាច្រើនមានការធុញទ្រាន់ ទើបគាត់យល់ឃើញថាការដែលបង្កើតបរិយាកាសរីករាយនៅក្នុងថ្នាក់អាចធ្វើឲ្យការសិក្សាឈានទៅមុខមួយកម្រិត។ កាលពីម្សិលមិញនេះមានកូនសិស្សម្នាក់ឈ្មោះ Erica Church ដែលជាសិស្សរបស់លោកសាស្ត្រាចារ្យបានថតរាល់សកម្មភាពរបស់លោកគ្រូកន្លងមក រួចក៏បានចងក្រងសកម្មភាពមួយចំនួនធ្វើជាវីដេអូមួយ និងបានចែករំលែកវាទៅកាន់បណ្ដាញសង្គម Twitter។

នៅក្នុងវីដេអូលោកគ្រូតាបានធ្វើរឿងកំប្លែងមួយចំនួននៅពេលធ្វើពិសោធន៍ ដូចជាការហក់លោតក្នុងថ្នាក់ប្រៀបបាននឹងមនុស្សកំពុងពេញកម្លាំងម្នាក់អីចឹង។ មកដល់ពេលនេះមានអ្នកចុច Like និងទស្សនាវីដេអូនេះរាប់លាននាក់ហើយ។ បើចង់ដឹងថាតើលោកគ្រូធ្វើយ៉ាងណាខ្លះដើម្បីបង្កើតបរិយាកាសសប្បាយៗនៅក្នុងថ្នាក់ ដូចនេះមានតែទស្សនាទាំងអស់គ្នា៕

វីដេអូនៅខាងក្រោម៖

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T