OPPO គ្រោងវិនិយោគទឹកប្រាក់ ៧កោដិដុល្លារអាមេរិក ក្នុងការបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី 5G & 6G ! (មានវីដេអូ)

//s5.kh1.co/7a/7a3e187bb686288aaf12b9eb860e019d771ab9ca.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ «ភាពច្នៃប្រឌិតឥតព្រំដែន» ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូ

ដំបូង OPPO បានពន្យល់អំពីគម្រោងវិធានការរបស់ខ្លួន នាយុគសម័យសមាហរណកម្មនៃបណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃ បន្ទាប់មកក៏បានបង្ហាញនូវផលិតផលទំនើបៗជាច្រើន រួមមាន នាឡិកាឆ្លាតវៃ (Smart Watch) កាសឆ្លាតវៃ (Smart headphones) 5G CPE និងវ៉ែនតា AR ដែលបំពាក់មកជាមួយនូវ Flash Charging បច្ចេកវិទ្យា 5G -ល-។

 OPPO INNO DAY 2019
 OPPO INNO DAY 2019

នៅក្នុងអង្គប្រជុំលោក Tony Chen ដែលជានាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន OPPO បានថ្លែងថា៖

«ខណៈបច្ចេកវិទ្យា 5G និង AI កាន់តែរីកចម្រើន បណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃក៏កើនឡើងដល់ចំណុចនោះផងដែរ។ យើងជឿជាក់ថា ផ្នត់គំនិតនៃបណ្តាញតភ្ជាប់ ​គឺគ្រាន់តែជាមូលដ្ឋានគ្រឹះ នៃការរួមបញ្ចូលគ្នា​ និងធ្វើសមាហរណកម្ម នាថ្ងៃអនាគតប៉ុណ្ណោះ។ គំនិតនៃបណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃ ឋិតនៅលើបួនផ្នែកសំខាន់ៗដូចជា ការរួមបញ្ចូល បច្ចេកវិទ្យា និងសេវាកម្ម ការធ្វើសមាហរណកម្មអង្គភាព ការរួមបញ្ចូល វប្បធម៌ និង បច្ចេកវិទ្យា សិល្បៈ​និងមនុស្សជាតិ»។

លោក Chen បន្ថែមថា៖

«OPPO មិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តប៉ុណ្ណោះទេ! តាមពិត ស្មាតហ្វូនគ្រាន់តែជាគន្លឹះដ៏ងាយស្រួល សម្រាប់ OPPO បង្ហាញនូវសេវាកម្ម និង បច្ចេកវិទ្យាចំរុះ។ មិនថាតែ OPPO សូម្បីតែ ឩស្សាហកម្មស្មាតហ្វូនទាំងមូល ក៏គ្មានក្រុមហ៊ុនណាផ្តោតតែលើស្មាតហ្វូនមួយមុខទេ!»។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

យុទ្ធសាស្ត្រសំខាន់បី សម្រាប់យុគសម័យបណ្តាញទំនាក់ទំនងឆ្លាតវៃ

លោក Chen បានប្រកាសថា៖

«សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ​ OPPO ត្រៀម ទឹកប្រាក់ចំនួន ៧កោដិដុល្លារអាមេរិក វិនិយោគលើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R&D ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាទាំង Hardware និង Software និងប្រព័ន្ធ 5G/6G, AI, AR, តំបន់ផ្ទុកទិន្នន័យធំៗ និង បច្ចេកវិទ្យាឈានមុខដទៃទៀត»។

ដើម្បីក្តោបយកឱកាសបច្ចេកវិទ្យា 5G, OPPO មានគម្រោងអនុវត្តន៍យុទ្ធសាស្ត្រ៣ចំណុច ដោយជំហានដំបូង ក្រុមហ៊ុននឹងចាប់ផ្តើមប្តេជ្ញាអភិវឌ្ឍន៍ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្នូល R&D ឆ្ពោះទៅកាន់ បច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោក។ ចំណុចទី២ OPPO នឹងបង្កើត ប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី សម្រាប់ផលិតផលឆ្លាតវៃ ជាមួយនឹងស្មាតហ្វូនគឺជាគន្លឹះចាំបាច់។ ចំណុចចុងក្រោយ OPPO នឹងបន្តគិតលើសេវាកម្មសម្រាប់អ្នកប្រើប្រាស់ និងនាំមកនូវមាតិកា និងសេវាកម្មកាន់តែច្រើន និងប្រសើរដល់អតិថិជន។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

ការបង្កើតប្រព័ន្ធសមាហរណកម្មបច្ចេកវិទ្យា ដើម្បីផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យា 5G ដ៏អស្ចារ្យ

លោក Levin Liu នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងជាអនុប្រធានក្រុមហ៊ុន OPPO បានមានប្រសាសន៍ថា៖

«ចំពោះមុខយុគសម័យបច្ចេកវិទ្យា 5G, OPPO នឹងឈរនៅជួរមុខគេ ក្នុងការបង្កើតបច្ចេកវិទ្យា 2.0 ដែលជាបច្ចេកវិទ្យាឈានមុខគេ និងផ្តល់នូវបទពិសោធន៍ដ៏ថ្មីស្រឡាងដល់អ្នកប្រើប្រាស់។ ខណៈការរួមបញ្ចូលគ្នារវាង បច្ចេកវិទ្យា និងសេវាកម្ម បានក្លាយជាសក្តានុពល OPPO កំពុងតែបង្កើតនូវ សមាហរណកម្មម៉ូឌែលបច្ចេកវិទ្យា ដែលគ្រប់ដណ្តប់លើ ៥ វិស័យ រួមមាន សម្ភារៈ ទិន្នន័យ កុំព្យូទ័រ សេវាកម្ម និង សេណារីយ៉ូ។ ក្នុងចំណោមម៉ូឌែលទាំងនោះ បច្ចេកវិទ្យា 5G និង AI ត្រូវបានប្រើជាហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពស្នូលក្នុងបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗ ផ្តល់នូវបទពិសោធន៍ពេញលេញនិងសមស្រប។ OPPO អនុវត្តន៍តាម «សេណារីយ៉ូវ័ណ្ឌ៣» ដែលគ្របដណ្តប់លើ សេណារីយ៉ូផ្ទាល់ខ្លួន សេណារីយ៉ូបញ្ឈរ និងសេណារីយ៉ូសមាហរណកម្ម»។

លោក Liu បានបន្ថែមផងដែរថា៖

«ក្រុមហ៊ុន OPPO គ្រោងនឹងដាក់លក់នាឡិកាដៃឆ្លាតវៃ កាសឥតខ្សែ និងផលិតផល 5G CPE នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ខាងមុខនេះ»។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

ភាពជាដៃគូសម្រាប់យុគសម័យ បណ្តាញទំនាក់ទំនងឆ្លាតវៃ៖

ក្នុងសន្និសីទនេះ OPPO និង IHS Markit ដែលជាស្ថាប័នផ្គត់ផ្គង់ព័ត៌មានសកលឈានមុខគេ បានសហការគ្នា បញ្ចេញនូវសៀវភៅស (The Whitepaper) ក្រោមចំណងជើងថា «បណ្តាញទំនាក់ទំនងឆ្លាតវៃ​ គឺជាការឈូងចាប់យកឱកាស បច្ចេកវិទ្យា 5G, AI និង Cloud»។ ផ្អែកលើនិន្នាការ​ និងការត្រួតពិនិត្យនៃឧស្សាហកម្ម ក្នុងយុគសម័យបណ្តាញទំនាក់ទំនងឆ្លាតវៃដោយបច្ចេកវិទ្យា 5G, សៀវភៅនេះ (The Whitepaper) បានឆ្លុះបញ្ចាំងនូវគោលការណ៍​សម្រាប់ការអភិវឌ្ឍន៍ឆ្លាតវៃ និងសមាហរណកម្មប្រព័ន្ធអេកូឡូស៊ី។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

លើសពីនេះ OPPO ក៏បានរៀបចំវេទិកាក្រោមប្រធានបទ «សមាហរណកម្មបច្ចេកវិទ្យា 5G សកល សម្រាប់អនាគតកាល» ដែលដឹកនាំដោយអ្នកជំនាញៗ រួមមាន លោក Henry Tang ប្រធានអ្នកវិទ្យាសាស្ត្រ 5G របស់ OPPO  លោក Wu Xiaobo អ្នកនិពន្ធហិរញ្ញវត្ថុដ៏ល្បីល្បាញ និងជាស្ថាបនិកនៃវប្បធម៌កែច្នៃ Hangzhou Bajiuling និងមជ្ឈមណ្ឌលបោះពុម្ពហិរញ្ញវត្ថុ Lanshizi លោក Tom Morrod នាយកប្រតិបត្តិនៃក្រុមហ៊ុន IHS Markit លោក Wei Qing ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Microsoft (ចិន) និងជាសាស្រ្តាចារ្យពិសេសនៃសាកលវិទ្យាល័យ Peking លោក Chen Baoquan នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវកុំព្យូទ័រជួរមុខ និងអ្នកជំនាញខាងឧស្សាហកម្ម និងជាអ្នកប្រាជ្ញ និងលោក Wu Sheng ស្ថាបនិកនៃ Scene Lab បានចូលរួមចែករំលែក និងផ្លាស់ប្តូរគំនិតសម្រាប់សមាហរណកម្ម បច្ចេកវិទ្យា 5G

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

ការយល់ដឹងស៊ីជម្រៅអំពីនិន្នាការសមាហរណកម្ម តំណភ្ជាប់ដ៏ឆ្លាតវៃ និងគម្រោងអភិវឌ្ឍន៍ផែនការបច្ចេកវិទ្យាផ្ទាល់ខ្លួន ក្រុមហ៊ុន OPPO បានប្តេជ្ញាបន្តផ្តោតលើការផលិតនូវបច្ចេកវិទ្យាថ្មីៗ។ គោលដៅស្នូលគឺ ការអភិវឌ្ឍន៍យូរអង្វែងលើជំនួញឩបករណ៍ឆ្លាតវៃ និងផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាឈានមុខដល់អតិថិជនរបស់ OPPO

លោក Chen បានលើកឡើងថា៖

«OPPO នឹងបន្តប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ហើយកំពុងដុតដៃដុតជើងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូឩស្សាហកម្មផ្សេងៗ ជាច​ង្វាក់ផលិតកម្ម ក្នុងការបើកផ្លូវសម្រាប់ធ្វើសមាហរណកម្ម ដ៏ឆ្លាតវៃនាថ្ងៃអនាគតកាល»។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T