ធ្វើយ៉ាងណា មិ​នឈឺក្បាលក្រោយ​ភ្ញាក់ពីគេង

//s5.kh1.co/52/525eea8736874dcf1aab14e7a2d8151417f94ef4.jpg
នារី

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

តើ​អ្នក​ធ្លាប់​មាន​អាការៈ​ឈឺ​ក្បាល​នៅ​ពេល​ដែល​​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក​ដែរ​ឬទេ? របាយការណ៍​សិក្សា​​មួយ​បាន​បង្ហាញ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១៣ នាក់​ទទួល​រង​នូវ​អាការៈ​ឈឺ​ក្បាល​នៅ​ពេល​ក្រោក​ពីគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាការៈ​នេះ​អាច​នឹង​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា​ បញ្ហា​ដំណក​ដង្ហើម​នៅ​ពេល​គេង​ ការ​គេង​មិន​គ្រប់​គ្រាន់ ការ​តានតឹង​ក្នុង​អារម្មណ៍​ ជម្ងឺ​បាក់​ទឹក​ចិត្ត និង​ការ​ព្រួយ​បារម្ភ​ច្រើន​ពេក​ជាដើម។

ខាង​ក្រោមនេះ គឺជា​រឿង​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ពិនិត្យ​មើល​កាយ​វិការ​របស់​អ្នក​នៅ​ពេល​គេង និង​មុន​ពេល​គេង​ឡើង​វិញ

កាយវិការ​របស់​អ្នក​នៅ​ពេល​គេង​អាច​នឹង​ជា​ដើម​ហេតុ​នៃ​​ការ​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​របស់​អ្នក។ ជួនកាល​ អ្នក​ឈឺ​ក្បាល​នៅ​ពេល​ក្រោក​ពី​គេង​ ដោយសារ​តែ​ខ្នើយ​របស់​អ្នក​មាន​ទំហំ​ធំ ឬតូច​ពេក។ អ្នក​គួរ​តែ​ទៅ​រក​ទិញ​ខ្នើយ​ណា​ដែល​​អ្នក​យល់​ថា​គេង​ស្រួល ដោយ​មុន​នឹង​ទិញ គួរ​សាក​វា​ជា​មុន​សិន។ នៅ​ពេល​គេង អ្នក​ក៏​គួរ​សម្រួល​កន្លែង​គេង​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​នៅ​គេង​នៅ​ចំ​កណ្តាល​គ្រែ។

ម៉្យាង​វិញ​ទៀត នៅ​ពេល​ដែល​អ្នក​អង្គុយ ឬ ឈរ​ត្រង់​ខ្លួន តើ​ស្មា​របស់​អ្នក​មាន​សភាព​ឱន​ចុះ មក​ខាង​ក្រោយ​ដែរ​ឬ​ទេ? បើសិន​ជា​អត់​ទេ អ្នក​ត្រូវ​តែ​កែ​ប្រែ​វា។ ប្រព័ន្ធ​សរសៃ​ប្រសាទ​រំញោច​នៅ​លើ​ថ្ងាស​របស់​អ្នក មាន​មូលដ្ឋាន​ចេញ​ពី​ឆ្ងឹង​ខ្នង ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​បន្តឹង​សាច់​ដុំ​នៅ​ជុំវិញ​ឆ្អឹង​ខ្នង ​និង​ស្មា​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្បាល។

បើសិន​ជា​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​នៅ​ពេល​ថ្ងៃ ​​អេក្រង់​កុំព្យូទ័រ​ត្រូវ​តែ​នៅ​ពី​ភ្នែក​បន្តិច​ ក៏​ប៉ុន្តែ​បើ​សិន​ជា​​បើសិន​ជា​អ្នក​ត្រូវ​ការ​ងើយ​ចុះ​ឡើង​នៅ​ពេល​វ៉ៃ​កុំព្យូទ័រ អេក្រង់​កុំព្យូទ័រ​ត្រូវ​តែ​ទាប​​ជាង​ភ្នែក​បន្តិច។

ព្យាយាម​ធ្វើ​ឲ្យ​រាង​កាយ​សម្រាក

អ្នក​អាច​កាត់​បន្ថយ​អាការៈ​ឈឺក្បាល​បាន​ដោយការ​បន្ធូរ​សាច់​ដុំ។ អ្នក​អាច​អង្គុយ ឬ​គេង នៅ​ក្នុង​បន្ទប់​ងងឹត និង​ស្ងប់​ស្ងាត់ រយៈពេល​ ២០ នាទី។ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ស្អំ​ទឹក​កក​នៅ​លើ​ថ្ងាស​ផងដែរ។ បើសិន​ជា​អាច អ្នក​គួរ​ធ្វើ​បែប​នេះ​រហូត​​ការ​ឈឺ​ចាប់​ត្រូវ​បាន​បំបាត់។

ពិនិត្យ​មើល​ទម្លាប់​នៃ​ការ​ទទួល​ទាន​អាហារ

ការ​ខកខាន​មិន​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ក្បាល​ផងដែរ។ ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា។

អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ចំនី​អាហារ​ដែល​អ្នក​ទទួល​ទាន​ផងដែរ។ អាហារ​មួយ​ចំនួន ដូចជា ប្រូម៉ាស ស្រា​ក្រហម សូកូឡា​ផ្អែម ទឹក​ផ្លែឈើ​ដែល​មាន​ជាតិ​អាស៊ីត អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ក្បាល។ ដោយ​ឡែក បន្លែ​បៃតង គ្រាប់​ធញ្ញជាតិ សូកូឡាល្វីង និង​ សណ្តែក​សៀង​ដែល​មាន​សារធាតុ​ម៉ាញេស្យូម ក៏​ដូចជា​ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​ អាច​ជួយ​សម្រួល​ទៅ​ដល់​សាច់​ដុំ​រាង​កាយ និង​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល។

ធ្វើ​ការ​ម៉ាស្សា

ការ​ហាត់​ប្រាណ​ និង​ពត់​ពេន​ខ្លួន​ទៀង​ទាត់​អាច​ជួយ​​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​ពេល​ក្រោក​ពី​គេង​បាន។ នៅ​ពេល​ខ្លះ អ្នក​គួរ​តែ​ឲ្យ​គេ​ម៉ាស្សា​ទៅ​លើ​ ក ស្មានិង​ក្បាល។ មិន​ថា​ការ​ម៉ាស្សា​តាម​បែប​ប្រពៃណី ឬការ​ចាក់​ម្ចុល​វិទ្យាសាស្រ្ត គឺ​សុទ្ធ​តែអាច​កាត់​បន្ថយ​ភាព​តានតឹង​នៃ​រាងកាយ និង​សម្រួល​ចលនា​ឈាម​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ខ្លួន និង​បង្ការ​អាការៈ​ឈឺក្បាល។

បើ​សិនជា​អ្នកគ្មាន​ពេល​នោះទេ គ្រាន់​តែ​ការ​ឈ្លី​ទៅ​លើ​សៀត​ផ្កា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ដែរ។

ការ​ងូត​ទឹក​ក្តៅ​អ៊ុនៗ

ក្នុង​ករណីខ្លះ ការ​ងូត​ទឹក​ក្តៅ​អ៊ុន​ក៏​អាចជួយ​បង្ការ និង​បន្ធូរ​ការ​ឈឺ​ក្បាល​បាន​ដែរ។​​ វាកាន់​តែ​ប្រសើរ​ទៅ​ទៀត​បើ​សិន​ជា​អ្នក​អាច​ទ្រាំ​ទឹក​ក្តៅ​អ៊ុនៗ ដែល​មាន​លាយ​ជាមួយ​នឹង​ស្រទាប់​ផ្កា​កុលាប​ឬ​ក្រូច​ឆ្មារ ដែល​អាច​សម្រួល​សរសៃ​ឈាម​រត់​ទៅ​ខួរ​ក្បាល និង​បន្ធូរ​អាការៈ​ខួរ​ក្បាល៕

ប្រភព៖ The Good Sleep Guide

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T