តើអ្នក​អាច​ជួយទៅ​ដល់គូស្នេហ៍ដែល​បាក់ទឹកចិត្ត​ដោយរបៀបណា?

//s5.kh1.co/83/83d7fd108e37f9ded86a323ab809e10512a9fc5b.jpg
យល់ដឹង

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​អាច​នឹង​ត្រូវ​ញាំញី​ដោយ​បញ្ហា​គ្រប់​ប្រភេទ ​គ្រប់​ពេល​វេលា។ មនុស្ស​មួយ​ចំនួន​ អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​នោះ​បាន​ តែក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​​ដែល​ត្រូវ​ត្រូវ​ទទួល​រង​គ្រោះ​បាក់​ទឹក​ចិត្ត​ដោយ​សារ​បញ្ហា​ទាំង​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​បាក់​ទឹក​ចិត្ត​ ក៏​មាន​ផល​អវិជ្ជមាន​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង​ស្នេហា​​ផង​ដែរ។

ក្នុង​នាម​លោក​អ្នក​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​ និង​ទុក​ចិត្ត​ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​នៅ​ពេល​ដែល​ដៃ​គូ​ស្នេហា​របស់​អ្នក​មាន​ការ​ធ្លាក់​ទឺក​ចិត្ត?

សូម​កុំ​ឆាប់​វាយ​តម្លៃ ឬ រិះគន់​គេ

ស្លាក​​ស្នាម​សង្គម​ដែល​មនុស្ស​មួយ​ចំនួន​បាន​ទទួល​ក្នុង​អតីតកាល និង​ការភ័ន្ត​ច្រលំ​អំពី​ជម្ងឺ​បាក់​ទឹក​ចិត្ត​​បាន​បង្ហាញ​ថា ​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​យល់​ពីភាព​ធ្ងន់​ធ្ងរ​នៃ​អាការៈ​នេះ។ ការ​បាក់​ទឹក​ចិត្ត​មិន​ត្រូវ​បាន​បង្ក​ចេញ​ពី​ក្នុង​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់នោះ​ទេ។ ដៃ​ គូ​ស្នេហា​របស់​លោក​អ្នក​ក៏​មិន​អាច​ចេះ​តែ ជៀស​ផុត​ពី​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​នោះដែរ។

វា​ពិត​ជា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​​រំលឹក​ពី​ដៃ​គូ​របស់​អ្នក​ថា​ អាការៈ​ធ្លាក់​ទឹក​ចិត្ត​របស់គេ​​នឹង​មិន​ធ្វើ​ឲ្យ​គេ​ចុះ​ទន់​ខ្សោយ​នោះ​ឡើយ​ ហើយ​វា​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ចិត្ត​ស្រលាញ់​របស់​អ្នក​ចំពោះ​គេ​នោះ​ដែរ​។

ពិភាក្សា​គ្នា​ពី​វា

ការ​និយា​យ​ពី​អារម្មណ៍​របស់​លោក​អ្នក​ ក៏​ដូច​ជា​ការ​​​ឲ្យ​នរណា​ម្នាក់​និយាយ​​ដោយ​បើក​ចំហ ​ពី​អារម្មណ៍​របស់​គេ ពិត​​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ជា​ពិសេស​នៅ​ពេល​ដែ​ល​លោក​អ្នក​ចង់​ពិភាក្សា​គ្នា​ពី​អាការៈ​ជម្ងឺ​របស់​មនុស្ស​ម្នាក់។

ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​មិន​​​រួញ​រា​ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​ដៃ​គូ​ស្នេហា​របស់​អ្នក​និយាយ​ប្រាប់​អ្នក​ពី​អាការៈ​មិន​ស្រួល​របស់​គេ និង​បញ្ហា​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។

កំណត់ព្រំ​ដែន​ចំពោះ​អ្វី​ដែលអ្នក​​អាច​ធ្វើ​ទៅ​បាន

នៅ​ពេល​ដែល​អ្នក​កំពុង​រួម​រស់​ជាមួយ​ដៃ​គូ​ស្នេហា​ដែល​កំពុង​មាន​ជម្ងឺ​បាក់​ទឹក​ចិត្ត អ្នក​មិនមែន​​ទទួល​យក​ភារកិច្ច​ជា​អ្នក​​​មើលថែ​គេ​គ្រប់​ពេល​វេលា​នោះទេ។ អ្នក​ត្រូវ​កំណត់​ព្រំ​ដែ​ន​ចំពោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ពី​ដំបូង​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​អ្នក​ជា​ដៃ​គូ​ស្នេហារបស់​គេ​ មិន​មែន​ពេទ្យ​ចិត្ត​សាស្រ្ត​នោះ​ឡើយ។ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ស្វែង​រកជំនួយ​ពី​​អ្នក​ជំនាញ ដើម្បី​ព្យាបាល​ជម្ងឺ បាក់​ទឹក​ចិត្ត​នេះ។ ​

ផ្តល់​ក្តី​សង្ឃឹម​ក្នុង​ការ​ជា​សះ​ស្បើយ​ដល់​គេ

នៅ​ពេល​ដែល​ដៃ​គូ​ស្នេហា​របស់​លោក​អ្នក​មាន​អារម្មណ៍​ថា​ ការ​បាក់​ទឹក​ចិត្ត​របស់​គេ​នឹង​មិន​អាច​លុប​បំបាត់​បាន​នោះទេ លោក​អ្នក​គួរ​និយាយ​ប្រាប់​គេ​ថា​ ​ពេល​វេលា និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​អាច​ជួយ​គេ​បាន​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។ លោក​អ្នក​ត្រូវ​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​អនាគត​វិជ្ជមាន​ និង​ធ្វើ​ឲ្យ​គេ​ដឹង​ថា​ លោក​អ្នក​នឹង​នៅ​ជាមួ​យ​គេ​ទាំង​ពេល​សប្បាយ​ និងពេល​កើត​ទុក្ខសោក។

ប្រភព: The Couple Connectio

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T