Real Madrid ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២១ ទើបមានឱកាសអាចទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះ

//s5.kh1.co/e7/e72836b29c1514da1abaaa52a4f4728228f0ab7a.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអេស្ប៉ាញ Real Madrid បានបង្កើនការចាប់អារម្មណ៍ និងចង់បានមកលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

យ៉ាងណាមិញ នាយកផ្នែកកីឡារបស់ក្លិបអ្នកមាននៅបារាំង PSG បានថ្លែងៗជារឿយៗថា Mbappe មិនមែនសម្រាប់លក់នៅទីផ្សារខាងមុខនេះទេ ហើយលោកថែមទាំងពន្លយឲ្យដឹងទៀតថាខ្សែប្រយុទ្ធបារាំងរូបនេះអាចនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លិបថែមទៀតផង។

បច្ចុប្បន្នកុងត្រារវាងក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស និង Mbappe នៅសល់រយៈពេលពីរឆ្នាំកន្លះទៀត ពោលគឺនៅមានសុពលភាពរហូតដល់បំណាច់ឆ្នាំ២០២១ទើបចប់។ បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ ក្លិប Real Madrid បានត្រៀមខ្លួនរួចរាល់ក្នុងការរង់ចាំរហូតដល់ឆ្នាំ២០២១ ដែលជឿថាតម្លៃខ្លួនរបស់ Mbappe ក៏អាចនឹងចុះទាបផងដែរ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

គួរឲ្យដឹងដែរថា អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ធ្លាប់បាននិយាយថាលោកបានបាក់ចិត្តស្រឡាញ់ និងចាប់អារម្មណ៍ចង់នាំយក Kylian Mbappe មកលេងនៅកីឡដ្ឋាន Santiago Bernabeu អស់ពេលជាយូរណាស់មកហើយ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T