មានណាគេទៅចាំទទួលខ្លះ? Hyoyeon ក្រុម SNSD នឹងធ្វើដំណើរមកដល់កម្ពុជា នៅយប់នេះហើយ!

//s5.kh1.co/35/35d6e4970998eca626c553100de2f16fb4601eed.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យរំភើបចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា ដែលតារាចម្រៀងស្រី Hyoyeon សមាជិកក្រុម SNSD នឹងមកធ្វើជា DJ កិត្តិយសនៅក្នុងថ្ងៃគម្រប់ខួប២ឆ្នាំ របស់ក្លឹបល្បីឈ្មោះមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ Sound Club នៅថ្ងៃទី១៤ ខែធ្នូ ស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើយោងតាមការប្រកាសចេញរបស់ហ្វេនផេកល្បីមួយរបស់ក្រុម SNSD បានឲ្យដឹងថា តារាចម្រៀងនិងជា DJ ស្រីរូបស្រស់ Hyoyeon នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី១៣ ខែធ្នូនេះហើយ។ ហើយហ្វេនកម្ពុជាជាច្រើន ក៏បានរៀបចំធ្វើProject Surprise Hyoyeon ដើម្បីទទួលស្វាគមន៍នាងយ៉ាងកក់ក្តៅ នៅឯព្រលានយន្តហោះផងដែរ។

គួរបញ្ជាក់ផងដែរ ចាប់តាំងពីប្រឡូកចូលសិល្បៈជាង១០ឆ្នាំមកនេះ លើកទី១ហើយ ដែល Hyoyeon ក្រុមចម្រៀងនារីល្បីឈ្មោះ SNSD មានឱកាសបានមកសម្តែងនៅឯប្រទេសកម្ពុជា ហើយអ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា នៅថ្ងៃខាងមុខ នាងនឹងត្រឡប់មកវិញជាមួយនឹងសមាជិកក្រុម ដើម្បីសម្តែងនៅទីនេះជាថ្មីម្តងទៀត និងឆ្លៀតពេលមកដើរកម្សាន្តផ្ទាល់ខ្លួន នៅថ្ងៃណាមួយផងដែរ៕   

Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Hyoyeon ក្រុម SNSD
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T