ឆ្លាតមែន! ក្មេងប្រុសជនជាតិជប៉ុនម្នាក់ រៀនត្រឹមថ្នាក់ទី ៤ តែមានសមត្ថភាពអាចប្រឡងគណិតវិទ្យាកម្រិតសាកលវិទ្យាល័យ (មានវីដេអូ)

//s5.kh1.co/d9/d980c793a9978448f8e1a8cf96ea085780f978fc.png
សង្គម

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ ក្មេងប្រុសវ័យក្មេងដែលមានអាយុទើបតែ ៩ ឆ្នាំ ហើយរៀនត្រឹមថ្នាក់ទី ៤ទៀត បានធ្វើឲ្យមហាជនមានការកោតសរសើនឹងសមត្ថភាពដ៏អស្ចារ្យរបស់គេ ដែលអាចប្រឡងគណិតវិទ្យាកម្រិតមនុស្សធំបាន។ ក្មេងប្រុសខាងលើមានឈ្មោះថា Shogo Ando ដែលរស់នៅតំបន់ Nishinomiya នៃខេត្ត Hyogo បានប្រលងលើមុខវិទ្យាគណិតវិទ្យា ដែលរៀបចំដោយវិទ្យាស្ថានមួយរបស់ប្រទេសជប៉ុន។ Ando បានបំបែកឯតទគ្គកម្មរបស់ Hiroto Takahashi ដែលបានប្រឡងជាប់គណិតកាលពីឆ្នាំមុន នៅអាយុទើប ១១ ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Shogo Ando
 Shogo Ando

តាមការឲ្យដឹងពីវិទ្យាស្ថានខាងលើថា Ando បានចាប់ផ្តើមសិក្សានៅវិទ្យាស្ថាន Suken តាំងតែពីគាត់មានអាយុប្រហែល ៧ ឆ្នាំមកម្ល៉េះ។ មួយវិញទៀតបើយោងទៅតាមសម្ដីក្មេងប្រុស និងជាមូលហេតុដែលធ្វើឲ្យគាត់មករៀននៅទីនេះ បានលើកឡើងថា “ខ្ញុំចង់ប្រើចំណេះដឹងគណិតវិទ្យារបស់ខ្ញុំ និងចូលរួមជាវិភាគទានដល់សង្គមតាមរយៈការស្រាវជ្រាវដូចជាការបញ្ឈប់ការកើនឡើងកំដៅផែនដី” ។

https://s5.kh1.co/__image/w=650,h=365,q=100/83/83c6f6a5f7cb48a496fae40189a7ad64330c66d6.jpg

គួរឲ្យដឹងផងដែរថា ការធ្វើតេស្តនេះ​​​​​​​​​​​​​​​​​​​​​​​​មាននៅ ១៤ កម្រិតរាប់ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតមហាវិទ្យាល័យ និងមានមុខវិទ្យាដូចជា “ការគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណនាសំណង់កន្សោម ការវាស់វែង ការវាស់ស្ទង់ស្ថិតិ និងភ័ស្តុតាង”  ហើយមានមនុស្សជាង ៣៥០,០០០ នាក់ធ្វើតេស្តជារៀងរាល់ឆ្នាំ នេះបើយោងតាមគេហទំព័ររបស់វិទ្យាស្ថាន។

រូបភាពនៃការប្រលង
រូបភាពនៃការប្រលង

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T