Griezmann ទម្លាយឲ្យដឹងថាគេចាកចេញពី At.Madrid មិនមែនដោយសារតែហេតុផលមួយនេះទេ!

//s5.kh1.co/a3/a38be62a17812ce8c1c5035856f5e0d876910c27.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយចំណាយរយៈពេល៥រដូវកាលជាមួយ Atletico Madrid ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann បានផ្លាស់ទៅចូលរួមជាមួយ Barcelona កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ក្នុងតម្លៃខ្លួន ១០៨លានផោន ដោយមានមតិជាច្រើនលើកឡើងថាគេចាកចេញដើម្បីស្វែងរកការឈ្នះពាន Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

ក្រោយមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់តាំងពីខែសីហា Griezmann ហាក់មិនទាន់អាចបង្ហាញទម្រង់លេងលេចធ្លោដូចកាលនៅ At. Madrid បាននៅឡើយ ដោយទើបតែអាចរកបានគ្រាប់បាល់ ៦គ្រាប់ប៉ុណ្ណោះ។

ថ្លែងប្រាប់ទូរទស្សន៍របស់ UEFA ខ្សែប្រយុទ្ធជំនាញជើងឆ្វេងបានប្រាប់មូលហេតុនៅពីក្រោយគេចាកចេញថា៖

“ខ្ញុំមិនបានចាកចេញពី Atletico ដោយសារការចង់ឈ្នះពាន Champions League នោះទេ។ ខ្ញុំចាកចេញពី Atletico ដើម្បីសិក្សានិងស្វែងយល់អំពីបច្ចេកទេសថ្មីនៃការលេង និងទទួលបានទស្សនៈថ្មីនៃបាល់ទាត់។ Atletico អាចឈ្នះ LaLiga និង Champions League បានគ្រប់ពេល។”

កីឡាករ Antoine Griezmann កាលលេងនៅ At.Madrid
កីឡាករ Antoine Griezmann កាលលេងនៅ At.Madrid

គួរឲ្យដឹងដែរថា Atletico ស្ទើរតែស្គាល់ពាក្យថាគ្រងតំណែងជើងឯក Champions League ជាលើកដំបូងទៅហើយកាលពីឆ្នាំ២០១៤ និង២០១៦ ដោយបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែសុទ្ធតែបរាជ័យក្រោមថ្វីជើង Real Madrid៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T