មួយលានសំណាង មិន​ចាំបាច់ប្រឹង! ជ្រុះបាត់ទូរស័ព្ទបែរជាឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស!

//s5.kh1.co/41/418a860dddd923b907c556ce3c493d9c1d2a2a13.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជួនជួបស៊យ ជួនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណីលោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តាហ៍មុន តែបែរជាឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស ដោយមិនដឹងខ្លួនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្ត
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្ត

លោក គង់ នៅ បានខិតខំស្វែងរកទូរស័ព្ទ ដែលបានបាត់នោះអស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណាក៏ពុំឃើញទាល់តែសោះ។ គាត់បានសម្រេចចិត្តទៅទិញទូរស័ព្ទថ្មី នៅហាងលក់ទូរស័ព្ទ OPPO។ ពេលទៅដល់ហាងលក់ទូរស័ព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា យកស៊េរីខ្ពស់បំផុត ហើយអ្នកលក់ក៏ណែនាំគាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2 ទាន់មានប្រូម៉ូសិនឆ្នាំថ្មី តម្លៃថ្មី កាដូថ្មី និងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ 600ដុល្លារ ចេញពីហោប៉ៅខោ ទិញយក Reno 2 តម្លៃ $599 ដើម្បីយកហេងឆ្នាំថ្មី។

លោក គង់ នៅ ទិញទូរស័ព្ទ Oppo Reno
លោក គង់ នៅ ទិញទូរស័ព្ទ Oppo Reno
លោក គង់ នៅ
លោក គង់ នៅ

ប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែក្រុមហ៊ុន OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរស័ព្ទ OPPO Reno 2 ស៊េរីមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ស្រាប់តែខាងក្រុមហ៊ុនបានប្រាប់ថា គាត់បានឈ្នះរង្វាន់ទៅលេងកោះភូតេតដ៏ស្រស់ស្អាតនៅក្រៅប្រទេស។

“ខ្ញុំមិនធ្លាប់ស្រមៃថា បានទៅដើរលេងក្រៅប្រទេសទាល់តែសោះ ស្រាប់តែ​រសៀលបន្តិចក្រុមហ៊ុន OPPO បានប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ទៅលេងកោះភូតេត ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង។ មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ក្រុមហ៊ុនម្តងទៀត នេះមិនមែនជាសុបិនតែវាជាការពិត”។ 

លោក គង់ នៅ បាន​គូសបញ្ជាក់។

លោក គង់ នៅ
លោក គង់ នៅ

សូមរំលឹកថា ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជនចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ផ្តល់កាដូថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនសរុប 39 រង្វាន់ ដល់អតិថិជន OPPO Reno2 F (តម្លៃថ្មី $349) និង OPPO Reno2 (តម្លៃ $599)។

ស្មាតហ្វូន OPPO Reno2
ស្មាតហ្វូន OPPO Reno2

មិនថាតែអតិថិជនខ្មែរ ឬបរទេស អាចមានសំណាងឈ្នះដំណើរកម្សាន្តមួយនេះដូចគ្នា ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

- ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

- សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ។

ស្មាតហ្វូន OPPO Reno2F
ស្មាតហ្វូន OPPO Reno2F
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T