ភាគច្រើនស្មានខុស! Napoli ប្រកាសសមាសភាពអ្នកចាត់ការទូទៅថ្មី ក្រោយបណ្ដេញលោក Ancelotti

//s5.kh1.co/d6/d6d0362ac3837e5cf94ad8dffec65553019605fd.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រោយបណ្ដេញលោក Carlos Ancelotti ចេញពីតំណែងកាលពីថ្ងៃអង្គារ៍កន្លងទៅ Napoli បានប្រកាសអំពីសមាសភាពអ្នកចាត់ការទូទៅថ្មីគឺលោក Gennaro Gattuso។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gennaro Gattuso
លោក Gennaro Gattuso

លោក Gennaro Gattuso មានវ័យ៤១ឆ្នាំ ជាអតីតអ្នកចាត់ការទូទៅរបស់ក្លិប AC Milan ប៉ុន្តែបានចែកផ្លូវគ្នាក្រោយចប់រដូវកាលមុន។ ជុំវិញការចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Napoli លោក Gattuso បាននិយាយថា៖

“ពួកយើងត្រូវខិតខំឲ្យខ្លាំង ដើម្បីទទួលបានពិន្ទុ និងត្រឡប់ទៅឈរនៅចំណាត់ថ្នាក់ដែលមានសិទ្ធិទៅលេងពានរង្វាន់ UEFA Champions League។”

គួរឲ្យដឹងដែរថា លោក Carlos Ancelotti ត្រូវបានបណ្ដេញចេញក្រោយ៤ម៉ោង បន្ទាប់ពីជួយ Napoli យកឈ្នះ Genk ឡើងទៅវគ្គ១៦ក្រុម Champions League។ បច្ចុប្បន្ន Napoli កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Serie A និងមានគម្លាតពិន្ទុពីចំណាត់ថ្នាក់ Top4 ចំនួន ៨ពិន្ទុ៕

លោក Carlos Ancelotti 
លោក Carlos Ancelotti 
លោក Gennaro Gattuso
លោក Gennaro Gattuso

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T