រាជធានី​ភ្នំពេញ ៖ អ្នក​នាង កែវ ពេជ្រ​ពិសី បាន​បាត់​វត្តមាន​ពី​សិល្បៈ​អស់​ច្រើន​ខែ ស្រប​ពេល​ងាក​ទៅ​ពង្រឹង​មុខ​ជំនួញ និង​មើលថែ​ទាំ​ម្តាយ​ដែល​រង​ជំងឺ​រហូត​លាចាក​លោក​។ មក​ទល់​ពេល​នេះ អ្នក​នាង​ក្លាយជា​កូនកំព្រា មាន​កម្លាំងចិត្ត​ពី​មិត្ត​ជិតដិត ទើប​ធ្វើ​ឱ្យ​តារា​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ​បន្ត​ចូល​វិ​ថី​សិល្បៈ​វិញ​។

កែវ ពេជ្រ​ពិសី

យ៉ាងណា​ក៏​ដោយ ពិសី ហាក់​មើលឃើញ​ថា ជីវិត​សិល្បៈ​ពេល​នេះ​ពិបាក​ស្តារ ស្រប​ពេល​មាន​សាច់​រឿង​ដែល​ឱ្យ​សម្តែង​មិន​សម​កេរ្តិ៍ឈ្មោះ​។ ក្នុង​ស្រទាប់​សិល្បៈ គេ​ទទួលស្គាល់​ថា​កែវ ពេជ្រ​ពិសី ជា​តារា​សម្តែង​មាន​សមត្ថភាព មិន​អន់​ឡើយ អាច​បត់បែន​តាម​គ្រប់​កាលៈទេសៈ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តារា​ដែល​ធ្លាប់តែ​ទទួល​ការងារ​ពេញដៃ ត្រូវ​បាត់​វត្តមាន ឃ្លាត​ឆ្ងាយ​ពី​អ្នកគាំទ្រ រហូត​ស្ទើរតែ​បាត់បង់​ប្រជាប្រិយភាព​។

នៅ​ពេល​មើលឃើញ​ពី​ផល​លំបាក មិត្តភក្តិ​ក្នុង​សិល្បៈ​បាន​ផ្តល់​ឱកាស​ឱ្យ​នាង​ដើរ​លើ​ដាន​ចាស់ ក្លាយ​តារា​ម៉ូ​ដែល​ដូច​មុន និង​ចេញ​មុខ​តាម​កម្មវិធី​ផ្សេង​ៗ ដើម្បី​បាន​សាង​ស្នាដៃ និង​រក​ទទួល​ទាន​ឡើង​វិញ​។

កែវ ពេជ្រ​ពិសី

កែវ ពេជ្រ​ពិសី បង្ហាញ​អារម្មណ៍​ពេល​ចូល​សិល្បៈ​វិញ​ដោយ​និយាយ​ទាំង​ត្អូញត្អែរ​ថា កន្លង​មក នាង​មាន​គេ​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង​ភាពយន្ត​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​សណ្ឋាន​នៃ​ការ​ដាក់​តួអង្គ គឺ​ទទួលយក​មិន​បាន​តែ​ម្តង ប្រសិនបើ​ទទួល​ថត​គឺ​មិន​អាច​ឱ្យ​យើង លេចធ្លោ​មាន​តែ​បន្ទាប​។ នាង​មិន​បាន​តាំងចិត្ត​ជ្រើសរើស ឬ​តាំងខ្លួន​ថា ត្រូវជា​ដើរ​តួឯក​នោះ​ទេ តែ​សុំ​តែ​តួ​ដែល​សម្តែង​នោះ សម​តាម​ប្រវត្តិ​ការងារ​សិល្បៈ​ដែល​នាង​បាន​កសាង​នោះ​អស់ចិត្ត​។

កែវ ពេជ្រ​ពិសី

នាង​ថា មាន​អាយុ​ច្រើន វ័យ​ទៅ​មុខ​សួរ​ថា អាច​ទៅ​រួច​ទេ ឱ្យ​ដើរតួ​ជា​សិស្ស​នៅ​សាកលវិទ្យាល័យ ។ ប្រសិនជា​តួ​ម្តាយ ឬ​បងស្រី សុំ​ឱ្យ​តែ​មាន​សាច់​រឿង​មើល ឬ​មួយ​សំខាន់​ម្នាក់​ដែរ​។ មូលហេតុ​ទាំងនេះ​ហើយ ទើប​នាង​មិន​បាន​ថត​រឿង​ថ្មី​ៗ​ជូន​អ្នកគាំទ្រ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ក្រៅពី​ងាក​មើលថែ​ទាំ​ផ្នែក​មុខរបរ​សំអាងការ​។

ពេជ្រ ពិសី ទទួលស្គាល់​ថា នាង​ពិតជា​ចង់រក​គូស្នេហ៍​ថ្មី​ជា​បុរស​នៅ​ក្នុងស្រុក​មែន ក្រោយ​ប៉ះ​ស្នេហ៍​មិន​សមប្រកប​ជាមួយ​បុរស​ក្រៅ​ស្រុក​ម្តង​មកនេះ ប៉ុន្តែ​នាង​ថា ដោយសារ​ដំបៅ​បេះដូង​ធ្លាប់​ឈឺ​ម្តង​រួច​ទៅ​ហើយ អ៊ីចឹង​ការ​សម្រេចចិត្ត​ដោយ​លឿន​រហ័ស​ពេក មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ហេតុនេះ​ហើយ​នាង​សុខចិត្ត​យឺត​បន្តិច​ចុះ​ឱ្យ​តែ​ច្បាស់លាស់​ជាមួយ​គ្នា​៕

កែវ ពេជ្រ​ពិសី
កែវ ពេជ្រ​ពិសី
កែវ ពេជ្រ​ពិសី
កែវ ពេជ្រ​ពិសី
កែវ ពេជ្រ​ពិសី

ប្រភព​​​៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

កែវ ពេជ្រពិសី