រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ អ្នកនាងក្លាយជាកូនកំព្រា មានកម្លាំងចិត្តពីមិត្តជិតដិត ទើបធ្វើឱ្យតារាធ្លាប់ល្បីឈ្មោះរូបនេះបន្តចូលវិថីសិល្បៈវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក៏ដោយ ពិសី ហាក់មើលឃើញថា ជីវិតសិល្បៈពេលនេះពិបាកស្តារ ស្របពេលមានសាច់រឿងដែលឱ្យសម្តែងមិនសមកេរ្តិ៍ឈ្មោះ។ ក្នុងស្រទាប់សិល្បៈ គេទទួលស្គាល់ថាកែវ ពេជ្រពិសី ជាតារាសម្តែងមានសមត្ថភាព មិនអន់ឡើយ អាចបត់បែនតាមគ្រប់កាលៈទេសៈ។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តារាដែលធ្លាប់តែទទួលការងារពេញដៃ ត្រូវបាត់វត្តមាន ឃ្លាតឆ្ងាយពីអ្នកគាំទ្រ រហូតស្ទើរតែបាត់បង់ប្រជាប្រិយភាព។
នៅពេលមើលឃើញពីផលលំបាក មិត្តភក្តិក្នុងសិល្បៈបានផ្តល់ឱកាសឱ្យនាងដើរលើដានចាស់ ក្លាយតារាម៉ូដែលដូចមុន និងចេញមុខតាមកម្មវិធីផ្សេងៗ ដើម្បីបានសាងស្នាដៃ និងរកទទួលទានឡើងវិញ។
កែវ ពេជ្រពិសី បង្ហាញអារម្មណ៍ពេលចូលសិល្បៈវិញដោយនិយាយទាំងត្អូញត្អែរថា កន្លងមក នាងមានគេទាក់ទងឱ្យចូលរួមសម្តែងភាពយន្តជាបន្តបន្ទាប់។ ប៉ុន្តែសណ្ឋាននៃការដាក់តួអង្គ គឺទទួលយកមិនបានតែម្តង ប្រសិនបើទទួលថតគឺមិនអាចឱ្យយើង លេចធ្លោមានតែបន្ទាប។ នាងមិនបានតាំងចិត្តជ្រើសរើស ឬតាំងខ្លួនថា ត្រូវជាដើរតួឯកនោះទេ តែសុំតែតួដែលសម្តែងនោះ សមតាមប្រវត្តិការងារសិល្បៈដែលនាងបានកសាងនោះអស់ចិត្ត។
នាងថា មានអាយុច្រើន វ័យទៅមុខសួរថា អាចទៅរួចទេ ឱ្យដើរតួជាសិស្សនៅសាកលវិទ្យាល័យ ។ ប្រសិនជាតួម្តាយ ឬបងស្រី សុំឱ្យតែមានសាច់រឿងមើល ឬមួយសំខាន់ម្នាក់ដែរ។ មូលហេតុទាំងនេះហើយ ទើបនាងមិនបានថតរឿងថ្មីៗជូនអ្នកគាំទ្រ ពីមួយខែទៅមួយខែក្រៅពីងាកមើលថែទាំផ្នែកមុខរបរសំអាងការ។
ពេជ្រ ពិសី ទទួលស្គាល់ថា នាងពិតជាចង់រកគូស្នេហ៍ថ្មីជាបុរសនៅក្នុងស្រុកមែន ក្រោយប៉ះស្នេហ៍មិនសមប្រកបជាមួយបុរសក្រៅស្រុកម្តងមកនេះ ប៉ុន្តែនាងថា ដោយសារដំបៅបេះដូងធ្លាប់ឈឺម្តងរួចទៅហើយ អ៊ីចឹងការសម្រេចចិត្តដោយលឿនរហ័សពេក មិនមែនជាជម្រើសល្អនោះទេ ហេតុនេះហើយនាងសុខចិត្តយឺតបន្តិចចុះឱ្យតែច្បាស់លាស់ជាមួយគ្នា៕
ប្រភព៖ កោះសន្តិភាព