ទង្វើមិនគួរកើតមាន! អតីតម្ចាស់អាវលេខ៧ របស់ Man Utd កីឡាករ Memphis Depay បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រក្រុម Lyon ក្រោយចប់ការប្រកួតម្សិលមិញ ដោយសារ… (មានវីដេអូ)

//s5.kh1.co/ee/ee0501d4b0664f5583688e535761077bfd5c63b9.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ អតីតម្ចាស់អាវលេខ៧របស់ក្រុមបិសាចក្រហម Manchester United កីឡាករ Memphis Depay បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមអ្នកគាំទ្រ Ultras Lyon ក្រោយបញ្ចប់ការប្រកួតស្មើ ២ទល់នឹង២ ជាមួយនឹងក្រុម Leipzig ក្នុងព្រឹត្តិការណ៍ Champions League កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ជម្លោះនោះកើតចេញពី សមាជិកអ្នកគាំទ្រ Ultras Lyon ម្នាក់បានលើកទង់ រូបសត្វលា ដាក់ឈ្មោះកីឡាករ Marcelo ដែលជាមិត្តរួមក្រុមរបស់ Dapay ឃើញដូច្នោះអតីតកីឡាករ Man Utd បានស្ទុះរត់ទៅចាប់យកទង់នោះ រួចក៏បានបង្ករជាការប៉ះទង្គិចគ្នា តែមិនបានបង្កើតជាអំពើហិង្សាណាមួយឡើយ។

អ្នកគាំទ្រលើកទង់ រូបសត្វលា
អ្នកគាំទ្រលើកទង់ រូបសត្វលា

ខណៈពេលនោះ កីឡាករ Marcelo បានបង្ហាញកាយវិការខឹងសម្បារយ៉ាងខ្លាំង ដោយបានលើកម្រាមដៃកណ្ដាលដាក់អ្នកគាំទ្រ រួចក៏ត្រូវបានមិត្តរួមក្រុមនិងក្រុមសន្តិសុខ នាំដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់បាត់ទៅ។

កីឡាករ Marcelo លើកម្រាមដៃកណ្ដាលដាក់អ្នកគាំទ្រ
កីឡាករ Marcelo លើកម្រាមដៃកណ្ដាលដាក់អ្នកគាំទ្រ

បើចង់ជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T