បាល់ទាត់កម្ពុជា បានចារប្រវត្តិសាស្រ្តធំៗចំនួន២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០

//s5.kh1.co/1f/1f800ed77faccd2abefb1b736a18699dff81b639.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គឺជាសករាជថ្មីនៃបាល់ទាត់កម្ពុជា។ បើទោះបីជាមិនអាចប្រជែងបានមេដាយ ប៉ុន្តែក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា បានចារប្រវត្តិសាស្រ្តពីរ រួមមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • កម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តស៊ីហ្គេមរយៈពេល ៦០ឆ្នាំ
  • គ្រាប់បាល់របស់ សៀង ចន្ធា ក្នុងការប្រកួតជាមួយមីយ៉ាន់ម៉ា ប្រើពេលត្រឹមតែ ១៩វិនាទី ដែលជាគ្រាប់បាល់លឿនបំផុតក្នុងចំណោមគ្រាប់បាល់សរុបទាំង ១១១គ្រាប់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០
កីឡាករ សៀង ចន្ធា អបអរគ្រាប់បាល់
កីឡាករ សៀង ចន្ធា អបអរគ្រាប់បាល់

គួរឲ្យដឹងដែរថា កម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយឈរលេខ២ ក្នុងពូល A ៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១។ ប៉ុន្តែកម្ពុជាមិនបានឈ្នះមេដាយនោះទេ ដោយទទួលបានចំណាត់ថ្នាក់ត្រឹមលេខ៤ប៉ុណ្ណោះ ក្រោយប្រកួតចាញ់វៀតណាម ៤-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចាញ់មីយ៉ាន់ម៉ា ក្នុងវគ្គទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ដណ្ដើមមេដាយសំរឹទ្ធ៕

https://s5.kh1.co/__image/w=650,h=632,q=100/37/374646639f9431de90116dd6a9a5ed6e6899a3fd.jpg

រូបភាព៖ សហព័ន្ធកីឡបាល់ទាត់កម្ពុជា

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T