ចឹងសោះ! មូលហេតុដែលក្លិប Napoli សម្រេចបណ្ដេញលោក Ancelotti ចេញគឺដោយសារ….

//s5.kh1.co/71/71eae94090366fcee0b78e852404109f2254ae63.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ គ្រូបង្វឹកវ័យ៦០ឆ្នាំ លោក Carlo Ancelotti ត្រូវបានបណ្ដេញចេញពីដំណែងអ្នកចាត់ការទូទៅក្លិប Napoli កាលពីថ្ងៃអង្គារម្សិលមិញនេះ បើទោះបីជាលោកដឹកនាំក្រុមអ៊ីតាលីមួយនេះ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Champions League ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Carlo Ancelotti ជាមួយនឹងកីឡាករក្រុម​ Napoli
  លោក Carlo Ancelotti ជាមួយនឹងកីឡាករក្រុម​ Napoli

មូលហេតុដែលលោក Ancelotti ត្រូវបានក្លិប Napoli បណ្ដេញចេញគឺដោយសារតែលោក ដឹកនាំក្រុម មិនដែលស្គាល់ពាក្យថាឈ្នះចំនួន៩ប្រកួត ក្នុងរយៈពេល១០ប្រកួតចុងក្រោយ។ ពោលគឺ១០ប្រកួតកន្លងទៅពួកគេ ស្មើ៧ ចាញ់២ និងឈ្នះតែ១ដងគត់ ក្នុងប្រកួតយកឈ្នះក្រុម Genk ៤-០ កាលពីយប់មិញនេះ។

ក្លិប Napoli បានចេញសេចក្ដីថ្លែងការណ៍មួយលើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីម្សិលមិញថា៖

សេចក្ដីថ្លែងការណ៍របស់ក្លិប Napoli
សេចក្ដីថ្លែងការណ៍របស់ក្លិប Napoli

"ក្លិប Napoli បានសម្រេចដកតួនាទីលោក Carlo Ancelotti ចេញពីដំណែងជាអ្នកចាត់ការទូទៅ។ ហើយសម្រាប់ចំណងមិត្តភាព ក៏ដូចជាការកោតសរសើរនិងការគោរពរវាងប្រធានក្លិបនិងលោក Ancelotti នៅតែរក្សាដដែល។"

ក្រោយត្រូវបានក្លិបបណ្ដេញចេញ គ្រូបង្វឹកឈ្នះ Champions League ៣សម័យរូបនេះបាននិយាយថា៖

  លោក Carlo Ancelotti
  លោក Carlo Ancelotti

"ពួកយើងយល់ព្រមបង្កើតកិច្ចប្រជុំមួយ។ ខ្ញុំសង្ឃឹមថានឹងបានស្នាក់នៅបន្ត ប៉ុន្តែទោះបីជាយ៉ាងណាវាជាការសម្រេចចិត្តរបស់លោកប្រធានក្លិប។ ក្រុមមួយនេះជាក្រុមដែលមានគុណភាព ហើយពួកគេបានបង្ហាញវាក្នុងព្រឹត្តិការណ៍ Champions League តែមិនបានបង្ហាញក្នុងលីគ (Serie A)។ "

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុម Napoli ឈរចំណាត់ថ្នាក់លេខ៧ ក្នុងតារាងអ៊ីតាលី Serie A មាន២១ពិន្ទុ ដោយ១៥ប្រកួត កន្លងទៅ ពួកគេឈ្នះ៥ដង ស្មើ៦ដង និងចាញ់៤ដង៕

ប្រភពtheguardian

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T