សម្ដេច ហ៊ុន សែន ប្រាប់ កែវ សុខផេង កុំឲ្យខូចចិត្តរឿងទាត់បាល់១១ម៉ែត្រមិនចូល ម្សិលមិញ

//s5.kh1.co/24/248610b7fdc84bc241a9034e173a974b731fb9cc.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កម្ពុជា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យកីឡាករបាល់ទាត់ កែវ សុខផេង កុំបាក់ទឹកចិត្តចំពោះបញ្ហារឿងរ៉ាវដែលទាត់បាល់១១ម៉ែត្រ ជាមួយមីយ៉ាន់ម៉ា មិនចូលកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដេចតេជោ ហ៊ុន សែន 
សម្ដេចតេជោ ហ៊ុន សែន 

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញកាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានលើកសរសើរដល់ កែវ សុខផេង អាចតាមស្មើដោយទាត់បាល់ Free-Kick កោងចូលទីយ៉ាងល្អ ប៉ុន្តែសម្ដេចបានប្រាប់ទៅ សុខផេង កុំឲ្យខូចចិត្តចំពោះការដែលទាត់បាល់១១ម៉ែត្រមិនចូល។

សម្ដេចបានលើកជាឧទាហរណ៍ថាសូម្បី វីរបុរសបាល់ទាត់អង់គ្លេស David Beckham ក៏ធ្លាប់ទាត់បាល់ ១១ម៉ែត្រមិនចូលដូចគ្នា។ ជាមួយគ្នានេះ សម្ដេចក៏បានសរសើរចំពោះទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជាអាយុក្រោម ២២ឆ្នាំផងដែរ។

កែវ សុខផេង ទាត់បាល់១១ម៉ែត្រមិនចូល (រូបភាព: Cambodia SEA GAMES 2023)
កែវ សុខផេង ទាត់បាល់១១ម៉ែត្រមិនចូល (រូបភាព: Cambodia SEA GAMES 2023)

គួរឲ្យដឹងដែរថា កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងវិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ា ក្នុងវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៤ បន្ទាប់ពីចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T