ហេតុផល៥យ៉ាងបង្ហាញថាការស្រលាញ់ខ្លាំងពេក គួរឲ្យខ្លាច!

//s5.kh1.co/72/722d09ea2f3d954ea710e723ad51106bac19c69f.jpg
យល់ដឹង

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ស្នេហាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ផ្អែមល្ហែម និងអស្ចារ្យ ប៉ុន្តែពេលខ្លះការស្រលាញ់នរណាម្នាក់ខ្លាំងពេក អាចបង្កអន្តរាយដល់ទំនាក់ទំនងរវាងមនុស្សពីរនាក់។ នៅពេលដែលអ្នកនៅក្បែរនរណាម្នាក់ដែលមិនផ្តល់សូម្បីពេលវេលាផ្ទាល់ខ្លួនបន្តិចសោះនោះ វាអាចមានជាតិពុលដ៏សាហាវទៅវិញទេ។ ហេតុអ្វីបានជាការស្រលាញ់ខ្លាំងពេកពិតជាមានគ្រោះថ្នាក់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះជាចំណុច៥យ៉ាងដែលអ្នកគួរប្រយ័ត្នបើមិនចង់ឲ្យស្នេហ៍ប្រេះឆា៖

១. គ្រប់គ្នាចូលចិត្តសេរីភាព

ជាពិសេសមនុស្សប្រុស គ្មាននរណាម្នាក់ចូលចិត្តការរឹតត្បិតទេ។ នៅពេលអ្នកឈានចូលប្រឡូកក្នុងទំនាក់ទំនងស្នេហា អ្នកក៏ចាប់ផ្តើមចង់ដឹងចង់ឮពីសកម្មភាពរបស់បុគ្គលនោះ ដែលពេលខ្លះហ៊ានរិះរកគ្រប់វិធីដើម្បីបានដឹងរឿងផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែចូរចាំថាទំនាក់ទំនងដែលប្រើទ្រុងហួសហេតុបែបនេះបង្កឲ្យម្នាក់ៗមានសម្ពាធយ៉ាងខ្លាំងទៅវិញទេ ព្រោះគ្រប់គ្នាចូលចិត្តរក្សាចន្លោះ ​(space) និងសេរីភាពផ្ទាល់ខ្លួន។

https://s5.kh1.co/__image/w=650,h=434,q=100/38/38bc615b058baba81e1eba9c5e4175d23b41cd5a.jpeg

២. ប៉ះពាល់ដល់ការរីកចម្រើនផ្ទាល់ខ្លួន

ជីវិតត្រូវការ ការរីកចម្រើន និងការផ្លាស់ប្តូរពីស្ថានការមួយទៅមួយអាស្រ័យនឹងពេលវេលា។ ការលូតលាស់របស់បុគ្គលម្នាក់ៗមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្ត និងជីវិតការងាររបស់ពួកគេ។ ប្រសិនបើទំនាក់ទំនងដែលអ្នកកំពុងមាន ជាអារម្មណ៍នៃក្តីស្រលាញ់តែម្ខាងខ្លាំងលើសពេក វានឹងធ្វើឲ្យអ្នកមានភាពស្មុគស្មាញព្រោះគ្មានអ្នកយល់ចិត្ត មានតែអ្នកបន្ថែមបញ្ហា។

https://s5.kh1.co/__image/w=593,h=399,q=100/c1/c1ad7ec0272df5ab47509e72f83d47e5c2bdd46e.png

៣. ទំនាក់ទំនងកាន់តែសាបរលាបពេលវេលាដែលធ្លាប់ធ្វើឲ្យដៃគូរមានភាពរំភើប​ ប្រែជាធ្វើឲ្យធុញទ្រាន់ព្រោះម្ខាងទៀតស្រលាញ់ពេកហើយចេះតែរករឿងចាប់កំហុស ដែលធ្វើឲ្យម្ខាងៗលែងទុកចិត្តគ្នា។ ដូច្នេះនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយដៃគូរបស់អ្នក គួរទុកពេលឲ្យគាត់បានសម្រាក និងនឹករឮកអ្នកខ្លះទៅ​ បើមិនដូច្នេះទេ ទំនាក់ទំនងរបស់អ្នកនឹងប្រែទៅជាស៊ាំគ្មានភាពផ្អែមល្ហែមទៀតឡើយ។

https://s5.kh1.co/__image/w=270,h=187,q=100/01/01816f9a1aa5f2c44d6a2049c5069a36292520c6.jpg

៤.​ បង្កជម្លោះកាន់តែច្រើន

វាចាំបាច់ណាស់ក្នុងការស្រលាញ់​ តែសេចក្តីស្រលាញ់ដែលអ្នកមានចំពោះដៃគូរបស់អ្នកតែម្ខាងលើសពេកអាចបង្កឲ្យមានជម្លោះជាញឹកញាប់ ទាំងដែលត្រឹមជារឿងតូចតាចសោះ។ នៅពេលអ្នកនៅជាមួយគ្នាគ្រប់ពេលវាអាចបង្កឱ្យមានការឈ្លោះប្រកែកគ្នា បើក្នុងករណីម្ខាងទៀតចង់ដកឃ្លាខ្លះ។ វាអាចជាការ ប្រច័ណ្ឌ រឺចោទប្រកាន់មិនសមស្រប។ ដូច្នេះនៅពេលដែលអ្នកចេះទុកពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមកនោះ ម្តងៗរាល់ពេលដែលអ្នកនៅក្បែរគ្នាជាមួយដៃគូ អ្នកពិតជាគួរអោយស្រឡាញ់ណាស់។

https://s5.kh1.co/__image/w=337,h=506,q=100/6d/6d3c987148c938579c4be7726708fc4bc3d95a94.jpg

៥.​ គ្មានផលវិជ្ជមានដល់ខ្លួនឯង

បើរវល់តែយកពេលមានប្រយោជន៍ទៅតាមដានគេ ម្ខាងទៀតគ្មានពេលវេលាពេញដៃជើងមកគិតអីល្អៗឡើយ ព្រោះរវល់តែបារម្ភថាខ្លាចគេក្បត់ ខ្លាចគេមានអ្នកថ្មី ​ខ្លាចបែបនេះ ​រឺបែបនោះ កាន់តែធ្វើឲ្យគេធុញទៅវិញទេ។ ចឹងគួរយកពេលវេលាមកអភិវឌ្ឍន៍ខ្លួនឯងទាំងចំណេះដឹង ​និងជំនាញ ហើយធ្វើជាមនុស្សដែលចរិតរមទមវិញល្អជាង។ គ្មានដៃគូរណាដាច់ចិត្តចាកចេញពីមនុស្សដែលល្អគ្រប់យ៉ាងដូចអ្នកឡើយ៕

https://s5.kh1.co/__image/w=650,h=435,q=100/98/987f1c676aeb2678fa76c9f4e6c7e6bdda23547a.jpg

ប្រភព៖ Lifealth

ប្រែសម្រួល៖ ប៉ា សុខេង

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T