មិត្តប្រភេទណាមិនចាក់យើងពីក្រោយ? យើងដឹងថាគេស្មោះត្រង់នឹងយើងដោយរបៀបណា?

//s5.kh1.co/71/7129daf23aa89e68d97f64305ba35b265b322f23.jpg
យល់ដឹង

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

រស់នៅក្នុងសង្គមមួយ យើងពុំអាចរស់នៅដោយសោះកក្រោះតែម្នាក់ឯងបាន។ យើងត្រូវការមិត្តភាពជាកម្លាំងចិត្តពីគ្រួសារ​ និងមិត្តភក្តិ។

រស់នៅក្នុងសង្គមមួយ យើងពុំអាចរស់នៅដោយសោះកក្រោះតែម្នាក់ឯងបាន។ យើងត្រូវការមិត្តភាពជាកម្លាំងចិត្តពីគ្រួសារ​ និងមិត្តភក្តិ។ ប៉ុន្តែបន្ទាប់ពីរាប់អានមិត្ត តើយើងដឹងថាគេស្មោះត្រង់នឹងយើងដោយរបៀបណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តាទាំង ៧ យ៉ាងដែលអាចបញ្ជាក់ថាគេស្មោះត្រង់នឹងយើងប្រាកដមែន៖

១. រក្សាសន្យា

រក្សាការសន្យាវាពិតជាមានន័យណាស់សម្រាប់មនុស្សម្នាក់ៗ ​ប្រសិនបើអ្នកមិនអាចធ្វើនូវអ្វីដែលបានសន្យា សូមពន្យល់ហេតុផលដល់គេឲ្យបានច្បាស់។ ហើយកុំធ្វើឲ្យរឿងនោះកើតឡើងម្តងទៀត ប្រសិន បើរឿងនោះកើតឡើងម្តងទៀត អ្នកជាមិត្តដែលមិនគួរឲ្យទុកចិត្ត។ ធ្វើតាមការសន្យារបស់អ្នក បើមិនចង់បាត់បង់មិត្តភាព។

រូបតំណាង
រូបតំណាង

២. រក្សាទំនុកចិត្តឲ្យគ្នា

ភាពអាចទុកចិត្តបានគឺជាកត្តាសំខាន់បំផុតសម្រាប់ក្លាយជាមិត្តល្អ។ មិត្តរបស់អ្នកត្រូវការគាំទ្រ ជាពិសេសនៅក្នុងគ្រាលំបាក គ្មាននរណាម្នាក់ចង់ធ្វើជាមិត្តភក្តិជាមួយមនុស្សដែលមិនចាប់អារម្មណ៍នឹងពួកគេឡើយ។ ហើយប្រសិនបើអ្នកនោះដឹងថាអ្នកកំពុងបំផ្លាញទំនុកចិត្តរបស់មិត្តអ្នក នៅទីបំផុតពួកគេនឹងឈប់ជឿអ្វីដែលអ្នកនិយាយ។ ហើយអ្វីដែលសំខាន់ចូររៀនយកចិត្តគេ មកដាក់ចិត្តយើង។

រូបតំណាង
រូបតំណាង

៣. ចេះទទួលកំហុស

មនុស្សម្នាក់ៗមិនដែលធ្វើអ្វីត្រូវទាំងអស់នោះទេ​ តែងតែមានកំហុស តែអ្វីដែលសំខាន់បំផុតគឺការធ្វើខុសហើយ ចេះទទួលកំហុស និងប្រយ័ត្នមិនឲ្យវាកើតឡើងម្តងទៀត។ ដូចជាពេលដែលអ្នកមានកំហុស អ្នកបានធ្វើការសុំទោសដល់មិត្តរបស់អ្នក​ ទោះបីមិត្តរបស់អ្នកមិនសប្បាយចិត្តដែលអ្នកបានធ្វើខុសក៏ដោយ តែពួកគេនឹងរីករាយដែលអ្នកទទួលកំហុស​​ និងនិយាយពាក្យសុំទោសដល់ពួកគេ។

រូបតំណាង
រូបតំណាង

៤​. ជំទាស់ ពេលឃើញមិត្តដើរផ្លូវមិនល្អ

នៅពេលដែលមិត្តអ្នកធ្វើនូវសកម្មភាពអ្វីដែលអ្នកគិតថាមិនល្អ ឧទាហរណ៍៖ អំពើអបាយមុខជាដើម អ្នកគួរតែជំទាស់ មិនមែនឆ្លើយថាយល់ស្របរហូតនោះទេ។​ ទោះដឹងថាវាការប្រឆាំងនឹងមិត្តក៏ដោយ តែត្រូវនិយាយឲ្យមិត្តអ្នកដឹងពីអ្វីដែលអ្នកគិត​ និងប្រាប់ពីមូលហេតុដែលសមស្រម ពិត និងច្បាស់លាស់។​

៥​. មិនរាប់អានដើម្បីតែប្រយោជន៍

ប្រសិនបើមិត្តអ្នកដឹងថា អ្នកកំពុងរាប់អានគេដោយគិតតែផលប្រយោជន៍ពីគេ​ ឬរាប់គ្នាដើម្បីបានរបស់ជាថ្នូរមកវិញនោះ អ្នកនឹងក្លាយជាមនុស្សដែលបំផ្លាញក្តីទុកចិត្តពីមិត្ត និងអាចបំផ្លាញមិត្តភាពផងដែរ។

រូបតំណាង
រូបតំណាង

៦. ភាពស្មោះត្រង់

 ប្រសិនបើមិត្តរបស់អ្នកប្រាប់អ្វីមួយដល់អ្នកដោយភាពជឿជាក់​ ចូរទុកវាជាអាថ៌កំបាំង ហើយកុំនិយាយអំពីរឿងនេះជាមួយអ្នកផ្សេង។ កុំនិយាយដើមមិត្តរបស់អ្នកនៅពីក្រោយខ្នង ត្រូវស្មោះត្រង់នឹងមិត្តពិតរបស់អ្នក​ ព្រោះភាពស្មោះត្រង់គឺសំខាន់ណាស់ក្នុងការរក្សាមិត្តភាពយូរអង្វែង។

រូបតំណាង
រូបតំណាង

៧. គោរពគ្នា 

មិត្ដដែលល្អគឺតែងតែបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក​ ដោយមិនប្រកាន់ថាអ្នកជាអ្នកមាន ឬអ្នកក្រនោះឡើយ​​។ តែសំខាន់ការគោរពនោះគឺបង្ហាញពីការគោរព​ដ៏ស្មោះត្រង និងរចេញពីចិត្តរបស់ពួកគេ៕

រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T