បង្ក្រាបក្រុមចោរវាយប្លន់ម៉ូតូចំនួន ៣នាក់ ខណៈបក្ខពួក ២នាក់ទៀត កំពុងរត់គេចខ្លួន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

//s5.kh1.co/28/28843a4aa98a74e815f20929894d02e3b75dbacb.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(កណ្ដាល)៖ ចោរប្លន់១ក្រុម មានគ្នាចំនួន ៥នាក់ ម៉ូតូ ២គ្រឿង ជិះដេញវាយប្លន់គៀផ្តួល ទៅលើជនរងគ្រោះចំនួន ២នាក់ កំពុងជិះម៉ូតូមិនបានសម្រេច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ ក្របួចជាប់ ៣នាក់ ខណៈបក្ខពួក២នាក់ទៀត បានរត់គេចខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចលើផ្លូវជាតិលេខ១៤៥ ភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅយប់ម៉ោងជាង១១កណ្តាលអធ្រាត្រ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល សុផាន អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសខ្នងដៃឆ្វេងនិងក) និងម្នាក់ទៀត ឈ្មោះ លីម គីមហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ម្ចាស់ម៉ូតូ) ជិះម៉ូតូម៉ាកប៊ីតពណ៌ខៀវ ពាក់ផ្លាកលេខកណ្តាល1AG-1789។

ប្រធានផ្នែកព្រហ្មទណ្ឌ ស្រុកអង្គស្នួល បន្ដទៀតថា ចំណែកឯជនសង្ស័យ០៥នាក់៖

ទី១៖ ឈ្មោះ សឿន មករា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញគោ នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបើកម៉ូតូ)។ទី២៖ ឈ្មោះ រីម អាហ្វី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកវាយ និងមួកសុវត្ថិភាព)។ទី៣៖ ឈ្មោះ ជុំ ប៊ុននី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកវាយដោយខ្សែក្រវ៉ាត់) ចំណែកបក្ខពួក២នាក់ផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណ កំរត់គេចខ្លួន។

លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ជាប់ឈ្មោះក្នុងបញ្ជីគ្រប់គ្រង មុខសញ្ញាក្មេងទំនើង និងមុខសញ្ញាគ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកសង់០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1DJ-1543 មួកសុវត្ថិភាពចំនួន១។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋានស្រុកអង្គស្នួល ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់បន្តទៀត៕

https://s5.kh1.co/__image/w=650,h=366,q=100/b0/b033a50bf9debadec8300f1f91cbef4b8c3e917b.jpg
https://s5.kh1.co/__image/w=650,h=366,q=100/cf/cf493822fab48b6ac8716b2e3327d087b2ba3313.jpg
https://s5.kh1.co/__image/w=650,h=767,q=100/06/0649c69c0beeaf605c3c9bd4dc3a2a77b1ba14c7.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T