អស្ចារ្យមែន! ត្រាក់ទ័រលឿនបំផុតលើពិភពលោក អាចបើកបានល្បឿន ២៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

//s5.kh1.co/17/177209fcda5fb260ca470612adc32f8dd558565b.png
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ​តើការភ្ជួរដីស្រែរបស់អ្នក​ពិតជាលំបាកហើយចំណាយពេល​យូរមែនទេ? ជាការប្រសើរណាស់អ្នកប្រហែលជាចង់​ឃើញត្រាក់ទ័រ JCB នៅចក្រភពអង់គ្លេសដោយគេចាត់ទុកវាថាជាម៉ាស៊ីនកសិកម្មដែលទើបបំបែកកំណត់ត្រាពិភពលោកហ្គីណេស វិញ្ញាសាត្រាក់ទ័រលឿនជាងគេបំផុត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់បានចុះឈ្មោះធ្វើអ្វីដែលមនុស្សភាគច្រើនមិនហៅថាជាកសិករ តែក្នុងនាមជាអ្នកប្រណាំង​ទៅវិញ ហើយមនុស្សគ្រប់រូបពិតជាមានការចាប់អារម្មណ៍គ្រប់ៗគ្នាលើ Guy Martin ដែលលោកពិតជាបេក្ខជនកំពូលមែន។

​ជាការពិតណាស់ នេះមិនមែនជាត្រាក់ទ័រប្រចាំថ្ងៃធម្មតាដែលអ្នកនឹង​ឃើញនៅជិតតំបន់ជនបទ​នោះទេ។ ប្រភេទត្រាក់ទ័រ JCB ល្បឿនលឿន​នេះមានការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើការប្រើប្រាស់ម៉ាស៊ីនស្ទុះខ្លាំង​របស់វាជាមួយនឹងថាមពលដែលផលិតបានប្រហែល ៧៤៥ គីឡូវ៉ាត់ម៉ោង។​

លោក Guy Martin ដែលបានសាកល្បងត្រាក់ទ័រដោយផ្ទាល់បាននិយាយថា “វាមិនមានអារម្មណ៍ដូចជាការបើកត្រាក់ទ័រធម្មតាសោះ” ។

“បើយើងមើលពីខាងក្រៅវា​ដូចជាត្រាក់ទ័រ ប៉ុន្តែពេលដែលអ្នកបានចូលទៅខាងក្នុងទើបដឹងថា វាមិន​ដូចជាត្រាក់ទ័រទេ”​​ ៕

ត្រាក់ទ័រដែលអាចបើកបាន ២៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង
ត្រាក់ទ័រដែលអាចបើកបាន ២៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង
ត្រាក់ទ័រដែលអាចបើកបាន ២៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង
ត្រាក់ទ័រដែលអាចបើកបាន ២៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង

ចង់ជ្រាប់ច្បាស់ទស្សនាវីដេអូខាងក្រោម៖

វីដេអូ

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T