នាយករដ្ឋមន្ត្រីថ្មីរបស់ហ្វាំងឡង់ទាំងស្អាតទាំងឆ្លាតហើយថែមទាំងជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេនៅលើពិភពលោកទៀត

//s5.kh1.co/3f/3f5faac933cc89909e4064e01e367f8a3ae1c5dd.jpg
សង្គម

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វាំងឡង់៖ អ្នកស្រី Sanna Marin ដែលមានអាយុ៣៤ឆ្នាំមកពីគណៈបក្សសង្គមប្រជាធិបតេយ្យបានជាប់ឆ្នោត និងត្រូវបានជ្រើសរើសឲ្យក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ អ្នកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើពិភពលោក បន្ទាប់ពីអ្នកស្រីចូលស្បថឡើងកាន់តំណែងនៅថ្ងៃអង្គារនេះរួច។ ចាប់ពីថ្ងៃអង្គារនេះទៅអ្នកស្រី Sanna Marin នឹងឡើងកាន់តំណែងជំនួសនាយករដ្ឋមន្ត្រីចាស់គឺលោក Antti Rinne។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Sanna Marin ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហ្វាំងឡង់
អ្នកស្រី Sanna Marin ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហ្វាំងឡង់

គួររម្លឹកផងដែរថាមុននឹងក្លាយជានាយករដ្ឋមន្ត្រី អ្នកស្រីធ្លាប់ធ្វើជាមន្ត្រីនៅក្រសួងដឹកជញ្ជូន។ នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះមានប្រសាសន៍ថាការងារជាច្រើនកំពុងរង់ចាំគាត់ ហើយអ្នកស្រីនឹងធ្វើឲ្យប្រជាជនមានជំនឿជឿជាក់លើរូបគាត់។ អ្នកស្រីបានបន្តទៀតថារូបគាត់មិនដែលខ្វាយខ្វល់ពីវ័យឬភេទឡើយ ហើយហេតុផលដែលនាំឲ្យគាត់ក្លាយជាអ្នកនយោបាយ គឺការយកបាននូវសេចក្ដីទុកចិត្តពីអ្នកបោះឆ្នោត។

អ្នកស្រី Sanna Marin ជាអតីតមន្ត្រីក្រសួងដឹកជញ្ជូន
អ្នកស្រី Sanna Marin ជាអតីតមន្ត្រីក្រសួងដឹកជញ្ជូន

អ្នកស្រី Marin មិនមែនជាមេដឹកនាំតែម្នាក់គត់ដែលមានវ័យចន្លោះអាយុ ៣០ឆ្នាំនោះទេ ពោលគឺមានលោក Oleksiy Honcharuk អាយុ៣៥ឆ្នាំ ជានាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់ផងដែរ គឺអ្នកស្រី Jacinda Ardern ដែលមានអាយុ៣៩ឆ្នាំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T