លឿនណាស់លោកព្រះ! មួយជង្គង់ ធ្វើឲ្យកីឡាករថៃ សន្លប់ត្រឹមដើមទឹកទី១ (មានវីដេអូ)

//s5.kh1.co/97/976825c18a2cd62615da24c25e7adf32d936fdc0.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ធំ កីឡាករ ឡុង វ៉ៃ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីខេត្តនគររាជសីម៉ា ប្រទេសថៃ សឹង្ហ ប៉ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករកម្ពុជា ឡុង វ៉ៃ ឈ្នះការប្រកួត
  កីឡាករកម្ពុជា ឡុង វ៉ៃ ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងលក្ខណៈវិលជុំសន្សំពិន្ទុ ដើម្បីដណ្ដើមខ្សែក្រវ៉ាត់ ប្រភេទទម្ងន់ ៧០គីឡូក្រាម។ គ្រាន់តែចាប់ផ្ដើមទឹកទី១ មិនទាន់បានប៉ុន្មានផង ឡុង វ៉ៃ បានវាយមួយដៃចូលមុខ និងឡើងមួយជង្គង់ចូលពោះ ធ្វើឲ្យកីឡាករថៃដួល និងមិនអាចក្រោកបន្តការប្រកួតទៀតបាន បើទោះបីជាលោកអាជ្ញាកណ្ដាល ម៉ី រតនៈ រាប់ដល់១០។

ការប្រកួតរវាង ឡុង វ៉ៃ និង សឹង្ហប៉
ការប្រកួតរវាង ឡុង វ៉ៃ និង សឹង្ហប៉

គួរឲ្យដឹងដែរថា នេះជាជ័យជម្នះជាប់គ្នាដែលផ្ដួលឲ្យកីឡាករថៃសន្លប់នៅក្នុងទឹកទី១របស់ ឡុង វ៉ៃ ដោយកាលពីប្រកួតមុន គេក៏បានផ្ដួលកីឡាករថៃ ក្វាន់អេក ឲ្យសន្លប់ក្នុងទឹកទី១ ដោយផ្លែកែងផងដែរ៕

ចង់ឃើញថា ឡុង វ៉ៃ ផ្ដួលកីឡាករថៃ សឹហ្ហ ប៉ លឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T