ពិតទេ? មនុស្សស្រីមានមុខមាត់ទាក់ទាញមិនសូវចេះយកអាសារអ្នកដទៃ?

//s5.kh1.co/15/151c5e85819fe47f8639724eac4c0e331cc25974.jpg
យល់ដឹង

 ១៨-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ពិតទេ? មនុស្សស្រីមានមុខមាត់ទាក់ទាញ មិនសូវចេះយកអាសារអ្នកដទៃ?

រូបរាងកាយខាងក្រៅ និងសម្រស់របស់មនុស្សស្រីម្នាក់ៗមានភាពលំអៀងដោយមិនអាចប្រកែកបាន ពោលគឺមិនដូចគ្នាព្រោះថានារីខ្លះមានមុខមាត់ទាក់ទាញ អ្នកខ្លះមានរាងស្លីមគួរឲ្យស្រលាញ់ ខ្លះមានអត្តចរិតគួរឲ្យខ្នាញ់ និងខ្លះទៀតតែងជួយទុក្ខធុរៈអ្នកជុំវិញខ្លួនជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=500,h=500,q=100/2b/2b4d30df5cb21aab03e3b0f34f5cf8dce1225902.jpg

ជាការកត់សម្គាល់មនុស្សស្រីដែលមានមុខមាត់ទាក់ទាញហាក់មានការចោមរោមច្រើនពីសំណាក់អ្នកដទៃ ប៉ុន្តែការសិក្សាដោយស្ទង់មតិមួយរបស់សាកលវិទ្យាល័យTexasទៅលើនិស្សិតចំនួន៣០០នាក់បានបង្ហាញថា នារីដែលមានមុខមាត់គួរឱ្យទាក់ទាញមិនសូវចេះជួយយកអាសារអ្នកដទៃឡើយ។ មូលហេតុត្រង់ថា សម្រស់ខាងក្រៅដែលមានអ្នកជុំវិញខ្លួនចោមរោមនោះ បានធ្វើឲ្យម្ចាស់ខ្លួនកាន់តែមានមោទកភាពខ្លាំងជាងមុន ហើយមិនសូវជាខ្វល់ចំពោះមនុស្សដែលមានសម្រស់ទាក់ទាញតិចជាងខ្លួនផងដែរ។

ចំណែកនារីដែលមានភាពទាក់ទាញមធ្យម ទទួលបានចំណាត់ថ្នាក់ប្រហាក់ប្រហែលនឹងនារីដែលមានភាពទាក់ទាញខ្ពស់ លើកលែងតែការផ្តល់ទំនុកចិត្តប៉ុណ្ណោះដែលពិបាកក្នុងការវិនិច្ឆ័យ ក៏ប៉ុន្តែការយកចិត្តទុកដាក់ពីសំណាក់អ្នកជុំវិញខ្លួននៅមានកម្រិត។

https://s5.kh1.co/__image/w=650,h=488,q=100/d2/d2321989165fdde2b845e20ad6939b55f6069a3c.jpg

លោកស្រី Schein ដែលជាអ្នកជំនាញផ្នែកចិត្តវិទ្យា បានលើកឡើងថា «យើងមិនអាចប្រកែកបាននូវការយល់ឃើញរបស់មនុស្សម្នាក់ៗ។ យើងក៏ទទួលស្គាល់ពីបញ្ហាទាំងនោះ តែយើងមិនត្រូវបន្តឲ្យមានសកម្មភាពអវិជ្ជមាន និងការរើសអើងលើនារីដែលដែលមានមុខមាត់ស្រស់ស្អាតតិចជាងយើងឡើយ។ មនុស្សស្រីទាំងអស់សុទ្ធតែស្រស់ស្អាតដោយឡែកពីគ្នា។ មុខមាត់គ្រាន់ជាផ្នែកមួយ ឥរិយាបថ ទង្វើ ជំនួយ និងការទុកចិត្តចំពោះអ្នកជុំវិញខ្លួនជាភាពស្រស់ស្អាតដែលគួរយកចិត្តទុកដាក់»។

https://s5.kh1.co/__image/w=450,h=675,q=100/d8/d8f2c67f39868460ecf4b9ec83a617ec882e9c41.jpg

យ៉ាងណា វាគ្រាន់តែជាការសិក្សាមួយប៉ុណ្ណោះ​ ដែលប្រហែលជានារីមានមុខមាត់ទាក់ទាញជាច្រើនដែលមានចិត្តទូលាយចេះជួយយកអាសារអ្នកដទៃ៕

ប្រភព៖ ScienceNewsForStudents

ប្រែសម្រួល៖ ប៉ា សុខេង

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T