លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់!

//s5.kh1.co/0c/0c76edbc654bb6e0dc330df18fdf129e59683c6c.jpg
នារី

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ឧស្សាហ៍​ប្រើ​​ថ្នាំ​លាប​ពណ៌​សក់​ ឬ​​ថ្នាំអ៊ុតសក់​ត្រង់​​​ជា​ញឹក​ញាប់ អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​សុដន់​ក្នុង​រយៈ​ពេល​ណា​មួយ។ នេះ​បើ​តាម​​លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​ សហរដ្ឋអាមេរិក​ បាន​សិក្សា​តាម​ដាន​​ទៅ​លើ ស្រ្តី​ប្រមាណ​​ជិត​៥​ម៉ឺន​នាក់​ ដោយ​​ចំណាយ​រយៈ​ពេល​​ជាង​៨​ឆ្នាំ​។ ហើយ​ការ​​សិក្សា​ បាន​បង្ហាញ​ថា ស្ត្រី​ដែលប្រើ​ថ្នាំ​លាប​ពណ៌​សក់ញឹកញាប់ មាន​ហានិភ័យ​​​ ៩% វិវឌ្ឍទៅ​ជា​ជំងឺ​មហារីក​សុដន់​​​ បើ​ប្រៀប​ទៅ​នឹងស្រីៗ​ពុំ​ប្រើ​។

ចំណែក​ស្ត្រី​ដែល​​ប្រើ​សមាស​ធាតុ​គីមី​​ជា​​ថ្នាំ​អ៊ុតសក់ត្រង់ក្នុង​កម្រិត​ច្រើន ជា​មធ្យម​​​ពី​៥​-៨​​សប្តាហ៍/​ម្តង ​រក​ឃើញ​ថា មាន​ហានិភ័យ​ ៣០​% វិវឌ្ឍទៅ​រក​ជំងឺ​ខាង​លើ​នេះ។

​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​​ថា សមាស​ធាតុ​គីមី​ក្នុង​ផលិតផលសម្អាង ឬ​​​​លាប-អ៊ុត​សក់ មាន​ច្រើន​ជាង ​៥,០០០​​ សមាសធាតុ​។ វា​​អាច​ជ្រាប​ទៅ​ក្នុង​ស្បែក​ក្បាល ពិសេស​ក្លិន​របស់​វាអាច​ជ្រាប​ចូល​ក្នុង​រាង​កាយ​​តាម​ដង្ហើម​បាន​នៅ​ពេល​ដែល​ប្រើវា។

ដោយ​សារ​មើល​ឃើញ​ពី​ផល​អវិជ្ជមាន​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​ដែល​បាន​ចុះ​ផ្សាយ​​លើ​ព្រឹត្តបត្រ​សុខភាព​​ International Journal of Cancer របស់​សហរដ្ឋអាមេរិក បាន​​​ណែ​នាំ​​ឱ្យ​​បន្ថយ​​​ការ​ប្រើ​ប្រាស់​ជា​ញឹក​ញាប់ ឬ​ចៀស​ឆ្ងាយ​ពី​សមាស​ធាតុលាបសក់​​ទាំង​នោះ ករណី​ពុំ​ចាំ​បាច់​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T