បុរសម្នាក់រួមនឹងសត្វលារបស់គាត់ បានច្រៀងចម្រៀងរួមគ្នាយ៉ាងឡូយ (មានវីដេអូ)

//s5.kh1.co/c8/c876a7b81ba3a477031212b202d74363678ca6c0.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ បុរសម្នាក់រស់នៅរដ្ឋភាគខាងត្បូង ការ៉ូលីណា បានចាប់ផ្តើមថត​វីដេអូ​ជាមួយសត្វចិញ្ចឹមក្នុងកសិដ្ឋានរបស់គាត់ ដោយសង្ឃឹមថា​នឹងធ្វើឲ្យវាក្លាយជាវីដេអូកំប្លែង ប៉ុន្តែអរគុណដល់មិត្ត​ជើងបួនរបស់គាត់ ដែលបានធ្វើឲ្យវីដេអូនេះកាន់តែល្អប្រសើរជាងអ្វីដែលគាត់រំពឹងទុកទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Travis Kinley អាយុ ៣១ ឆ្នាំ និងសត្វលារបស់គាត់ឈ្មោះ Nathan កំពុងតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រជាច្រើន បន្ទាប់ពីគាត់បានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា “Circle of Life” ដែលជាបទចម្រៀងក្នុងខ្សែភាពយន្តរឿង​ King King កាលពីខែកក្កដា។

តាមសំណូមពរពីមិត្តរបស់គាត់ លោក Kinley បានត្រៀមខ្លួនថតវីដេអូខ្លួនគាត់ហើយច្រៀងទៅកាន់សេះរបស់គាត់។

​បន្ទាប់ពីគាត់ចាប់ផ្តើមច្រៀង គាត់មានការភ្ញាក់ផ្អើលនៅពេលដែល Nathan លារបស់គាត់ចាប់ផ្តើម​បន្ទរតាមគាត់។

“ ខ្ញុំទៅក្នុងចំការ​ ដើម្បីទៅ​ឃ្វាលសេះទាំងអស់ តែនៅពេលដែលខ្ញុំចាប់ផ្តើមច្រៀង Nathan បានចាប់ផ្តើ​មបន្ទរពីក្រោយខ្ញុំ ហើយខ្ញុំ​ពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះយើងមិនដែលធ្វើវាជាមួយគ្នាទេ យើងមិនដែលច្រៀងជាមួយគ្នាទេ” ។លោក​ Kinley បានប្រាប់សារព័ត៌មាន WTLX ថា លារបស់គាត់នៅតែបន្ទរ ដូច្នេះខ្ញុំចេះតែច្រៀងបន្ត​ទៀត ហើយនៅចុងបញ្ចប់មើលទៅវាដូចជាកំប្លែងណាស់” ។

ចាប់តាំងពីគាត់បានបង្ហោះវីដេអូទៅក្នុងបណ្តាញសង្គមមានអ្នកមើលរាប់លានដង ហើយវាមិនពិបាកយល់​ទេថាមកពីហេតុអ្វី៕

គាត់រួមជាមួយនិងលាច្រៀងចម្រៀងរួមគ្នា
គាត់រួមជាមួយនិងលាច្រៀងចម្រៀងរួមគ្នា
គាត់រួមជាមួយនិងលាច្រៀងចម្រៀងរួមគ្នា
គាត់រួមជាមួយនិងលាច្រៀងចម្រៀងរួមគ្នា
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T