កោងសាហាវ! Nicolas Pepe ស៊ុតគ្រាប់ទី២ឲ្យ Arsenal កោងបញ្ចូលទីយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/d8/d8b062c799d71d42f757067d1aa1a2176b5e792d.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមញញួរយក្ស West Ham United ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន London Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ដែលជាការប្រកួតគូចុងក្រោយ សប្ដាហ៍ទី១៦ ក្នុងក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកច្រើនទៅលើគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៨ជើង ចំគោលដៅ៥ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៦ជើង ចំគោលដៅ៣ដង ទម្លុះសំណាញ់ទីបាន៣គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

១គ្រាប់របស់ក្រុម West Ham ធ្វើបានដោយខ្សែការពារកណ្ដាលកីឡាករ Angelo Ogbonna រីឯ៣គ្រាប់របស់ក្រុមភ្ញៀវ ធ្វើបានដោយកីឡាករ ៣រូបផ្សេងគ្នា ដោយគ្រាប់ទី១ បំប៉ោងសំណាញ់ទីតាមរយៈខ្សែប្រយុទ្ធវ័យក្មង កីឡាករ​ Gabriel Martinelli ចំណែកឯគ្រាប់ទី២ ជាការស៊ុតបាល់កោងបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករតម្លៃ ៧២លាន Nicolas Pepe និងគ្រាប់ទី៣ សម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិហ្កាបុងកីឡាករ Pierre-Emerick Aubameyang ។

កីឡាករ Angelo Ogbonna និងមិត្តរួមក្រុម 
កីឡាករ Angelo Ogbonna និងមិត្តរួមក្រុម 
កីឡាករ​ Gabriel Martinelli 
កីឡាករ​ Gabriel Martinelli 
កីឡាករ Nicolas Pepe និងមិត្តរួមក្រុម
កីឡាករ Nicolas Pepe និងមិត្តរួមក្រុម
កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

ដូច្នេះបញ្ចប់៩០នាទី ក្រុមម្ចាស់ផ្ទះបានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Arsenal ក្នុងលទ្ធផល១ទល់នឹង៣។ តាមរយៈជ័យជម្នះនេះបានជួយឲ្យ Arsenal ឡើងមកឈរលេខ៩ ក្នុងតារាង Premier League សប្ដាហ៍ទី១៦​​ ដោយមាន២២ពិន្ទុក្នុងដៃ ខណៈក្រុម West Ham  ធ្លាក់ទៅដល់លេខ១៦ ឈរផុតតំបន់គេជម្រុះចោលតែ១ពិន្ទុប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាលទ្ធផលនេះ ជាជ័យជម្នះលើកដំបូងសម្រាប់ក្រុម Arsenal ដោយពួកគេខកខានស្គាល់ពាក្យថាឈ្នះ ចាប់ពីចុងខែតុលាមកម្ល៉េះ ពោលគឺចំនួន៩ប្រកួតមកហើយ៕

សូមទស្សនាការស៊ុតបញ្ចូលទីដ៏អស្ចារ្យ ក្នុងវីដេអូខាងក្រោមនេះ៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T