អ្នកមានជំងឺទឹកនោមផ្អែម ប្រសិនបើមានរបួសពិតជាពិបាកព្យាបាលហើយដោយ តែអ្នកមានជាតិស្ករមិនសូវខ្ពស់អាចព្យាបាលជា រីឯអ្នកកម្រិតស្ករខ្ពស់ អាចព្យាបាលមិនជា។ ជាពិសេសត្រូវយកចិត្តទុកដាក់ជាមួយជើង ដូចនេះហើយលោកវេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែមដែលកំពុងសិក្សាបន្តនៅប្រទេសបារាំងនឹងណែនាំវិធីការពារខ្លួនងាយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គួរលាងសម្អាតជើងជាមួយសាប៊ូរាល់ថ្ងៃ ហើយបន្ទាប់ពីលាងរួចត្រូវជូតសម្អាតជើងឲ្យស្ងួត ជាពិសេសតាមចន្លោះម្រាម។
២. ត្រូវតាមដានជើងជាប្រចាំ ប្រសិនបើឃើញមានលេចឡើងស្នាមកន្ទួល ស្នាមមុត ជាំ ហើម ឬជាំត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
៣. ថែទាំក្រចកតាមគ្រូពេទ្យជំនាញប្រាប់ ចៀសវាងកាត់ក្រចកតាមចិត្តឯង ព្រោះអាចដាច់ ឬមុតជាមួយកន្ត្រៃ។
៤. ត្រូវពាក់ស្បែកជើងឲ្យជិតជើង ហើយត្រូវពាក់ស្រោមជើងជាមុនសិន ដោយសភាពស្រោមទន់ ល្មម មិនតឹង មិនរលុងពេក។ មុនពេលពាក់ស្បែក និងស្រោមជើងត្រូវពិនិត្យរកមើលដុំ ឬវត្ថុអ្វីដែលជាប់ ហើយបើមានត្រូវយកចេញ ចៀសវាងពាក់ទៅធ្វើឲ្យរបួស។
៥. កុំដើរដោយជើងទទេ ព្រោះអាចបណ្ដាលឲ្យមុត។
៦. សម្រាប់អ្នកត្រូវធ្វើអាហារ ត្រូវប្រុងប្រយ័ត្ន ព្រោះអាចមុតដៃដោយកាំបិត ឆ្អឹង និងបន្លារបស់បន្លែ។
៧. ប្រសិនបើត្រូវរៀបចំទុកដាក់សម្ភារៈ ត្រូវរកស្រោមដៃមកពាក់ ចៀសវាងកុំឲ្យមុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet