ដល់ថ្នាក់ហ្នឹងផង! ដោយសារចង់ឈ្នះចង់ចាញ់ ភ្នាល់បរិភោគស៊ុតស្ងោរ ៥០គ្រាប់រហូតដល់ស្លាប់ខ្លួន

//s5.kh1.co/f4/f41b9f5eb68735d23bff2cc1c6786e686eb72c7a.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ បុរសឥណ្ឌាអាយុ ៤២ ឆ្នាំម្នាក់ឈ្មោះ Subhash Yadav រស់នៅរដ្ឋ Uttar Pradesh បានបាត់បង់ជីវិតដោយសារភ្នាល់ហូបស៊ុតស្ងោរ៥០គ្រាប់ជាមួយមិត្តគាត់ម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសាកសួរបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសរងគ្រោះបានអង្គុយហូបអីជាមួយមិត្តភក្តិគាត់ម្នាក់នៅក្នុងផ្សារ Bibiganj នាស្រុក Jaunpur  ប្រទេសឥណ្ឌា។  នៅពេលដែលពួកគាត់កំពុងអង្គុយហូបជាមួយគ្នាមិនបានប៉ុន្មានផងក៏ស្រាប់តែកើតមានការឈ្លោះប្រកែកពាក្យសម្តីគ្នា ហើយនៅពេលដែលជម្លោះរបស់ពួកគេកាន់តែខ្លាំងឡើង ខាងជនរងគ្រោះ បានស្នើភ្នាល់ដាក់លុយចំនួន ២,០០០ រូពី (ប្រហែល ២៨ ដុល្លារ) ជាថ្នូរនឹងការហូបស៊ុតឆ្អិនចំនួន ៥០គ្រាប់ឲ្យអស់។​ ឮដូច្នេះមិត្តរបស់គាត់បានទទួលយកការភ្នាល់នេះដោយបានទិញស៊ុតចំនួន ៥០គ្រាប់ពីអ្នកលក់ម្នាក់នៅក្បែរនោះ ហើយឲ្យបុរសដែលជាជនរងគ្រោះហូបវាម្តងមួយៗ។ នៅពេលការភ្នាល់ជិតបានជោគជ័យទៅហើយនោះ ស្រាប់តែបុរសរងគ្រោះហូបដល់ពងមាន់គ្រាប់ទី៤២ គាត់ក៏សន្លប់បាត់បង់ស្មារតីតែម្ដង។

https://s5.kh1.co/__image/w=650,h=342,q=100/31/31e96dc5aeaed584ddc624bc03089ef370d98087.jpg

ភ្លាមៗអ្នកស្រុកបានប្រញាប់ប្រញាល់បញ្ជូនលោក Subhash Yadav ទៅកាន់មន្ទីរពេទ្យស្រុកមួយកន្លែង ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ នៅទីបំផុតគាត់នៅតែមិនអាចជួយសង្គ្រោះបាន។ មូលហេតុពិតប្រាកដនៃការស្លាប់មិនត្រូវបានប្រកាសឲ្យដឹងច្បាស់ទេ ប៉ុន្តែគ្រូពេទ្យបានសន្មត់ថានេះមកពីកាបរិភោគលើសកម្រិតពេក។

ដូច្នេះបើមាននរណាម្នាក់ ឲ្យអ្នកហូបស៊ុតឆ្អិនយ៉ាងច្រើនបែបនេះ អ្នកគួរតែគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T