រឿងអីបន្តិចក៏យំមែន? តែការសម្រក់ទឹកភ្នែកមានប្រយោជន៍លើសពីអ្នកគិត!

//s5.kh1.co/3f/3f477656fc6b01edd305da4a27dcd2ec8adad907.jpg
នារី

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ការយំគឺជាប្រតិកម្មពីធម្មជាតិដែលមនុស្សម្នាក់ៗមានពេលជួបប្រទះនូវភាពសោកសៅ ការខកចិត្ត និងពេលខ្លះសូម្បីក្តីរំភើបក៏បង្កើតឲ្យមានទឹកភ្នែកដោយមិនដឹងខ្លួនផងដែរ។ ប៉ុន្តែតើការយំមានអត្ថប្រយោជន៍ចំពោះសុខភាពដែរឬទេ?ការយំពុំមានអ្វីខុសឡើយ បើការយំធ្វើឲ្យអ្នកធូរចិត្ត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាមនុស្សគឺជាប្រភេទសត្វតែមួយគត់ដែលយំចេញទឹកភ្នែក។ នេះជាចំណុចមួយចំនួនដែលការពិតទៅការសម្រក់ទឹកភ្នែកបានជួយអ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការយំធ្វើឲ្យធូរស្បើយ៖

ការយំជាប្រតិកម្មដំបូងដែលមិនអាចទប់បាន តែក្រោយពីទឹកភ្នែកបានស្រក់ចុះខ្លះ យើងក៏ចាប់ផ្តើមអាចគ្រប់គ្រងអារម្មណ៍ ធ្វើឱ្យខ្លួនឯងស្ងប់ កាត់បន្ថយទុក្ខព្រួយផ្ទាល់ខ្លួន។ ការសិក្សាមួយនាឆ្នាំ ២០១៤ បានរកឃើញថាការយំអាចមានឥទ្ធិពលផ្ទាល់ និងផ្តល់ភាពកក់ក្តៅដល់មនុស្ស។ ការសិក្សានោះបានបន្ថែមថា ការយំធ្វើឱ្យប្រព័ន្ធប្រសាទប៉ារ៉ាស៊ីត ជួយឱ្យមនុស្សតាំងអារម្មណ៍សម្រាក។

https://s5.kh1.co/__image/w=500,h=350,q=100/74/74b6cb957303fb736e3de9c209447e073edb2699.jpg

២. ទទួលបានការគាំទ្រពីអ្នកដទៃ៖

វាជួយឲ្យមនុស្សទទួលបានការគាំទ្រពីអ្នកដទៃនៅជុំវិញពួកគេ។ ដូចដែលប្រភពនៃការសិក្សាឆ្នាំ ២០១៦ បានពន្យល់ថាការយំជាចម្បងគឺជាអាកប្បកិរិយានៃការភ្ជាប់ទំនាក់ទំនងព្រោះវាជាការប្រមូលផ្តុំការគាំទ្រពីមនុស្សនៅជុំវិញយើង។ ការឃើញទឹកភ្នែកនរណាម្នាក់ស្រក់ វាបានពញ្ញាក់អ្នកជុំវិញខ្លួនឲ្យមានអារម្មណ៍ទន់ចិត្តដោយស្មានមិនត្រូវ។

https://s5.kh1.co/__image/w=650,h=366,q=100/7e/7e2d35c5e3121e1ceae97398386d7c795f1322ec.jpg

3. ជួយបំបាត់ការឈឺចាប់៖

ការស្រាវជ្រាវបានរកឃើញថា ការស្រក់ទឹកភ្នែកធ្វើឲ្យរាង្គកាយបញ្ចេញអុកស៊ីតូស៊ីន និងអរម៉ូន endorphins ។ សារធាតុគីមីទាំងនេះធ្វើឱ្យមនុស្សមានអារម្មណ៍ល្អហើយក៏អាចបន្ធូរអារម្មណ៍ឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។ តាមរបៀបនេះការយំអាចជួយកាត់បន្ថយការឈឺចាប់ និងលើកកម្ពស់អារម្មណ៍សុខុមាលភាព។

https://s5.kh1.co/__image/w=650,h=433,q=100/54/54a0e9e523b3dddf8bf0523979c5908dc97e5ee9.jpg

5. បញ្ចេញជាតិពុល និងបន្ថយភាពតានតឹង៖

ដើម្បីឆ្លើយតបនឹងភាពតានតឹងនៅពេលមនុស្សយើងយំ ទឹកភ្នែករបស់ពួកគេបានបញ្ចេញអរម៉ូនស្ត្រេស និងសារធាតុគីមីផ្សេងៗទៀត។ អ្នកស្រាវជ្រាវជឿថាការយំអាចកាត់បន្ថយកម្រិតនៃសារធាតុគីមីទាំងនេះនៅក្នុងខ្លួនដែលអាចកាត់បន្ថយភាពតានតឹង។ ក្រោយពីយំរួច ពួកគេនឹងចាប់ផ្តើមមានភាពស្ងប់ស្ងាត់ដើម្បីសម្រួលអារម្មណ៍និងបំបាត់ការឈឺចាប់ដែលកាន់តែជម្រុញឲ្យគេងលក់ស្រួលជាងធម្មតា។

https://s5.kh1.co/__image/w=650,h=434,q=100/70/70f5383df40b6f03cc6eb04354d9159dd0707722.jpg

7. ប្រឆាំងនឹងបាក់តេរី៖

ការយំជួយសំលាប់បាក់តេរី និងសម្អាតភាពកខ្វក់ពីភ្នែក ព្រោះទឹកភ្នែកមានផ្ទុកសារធាតុរាវហៅថាលីសូហ្ស៊ីម។ ប្រភពពីគេហទំព័រ StudyTrusted ឆ្នាំ ២០១១ បានរកឃើញថាធាតុរាវនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដ៏មានឥទ្ធិពលដែលវាថែមទាំងអាចជួយកាត់បន្ថយហានិភ័យពីជីវឧស្ម័នកខ្វក់។

https://s5.kh1.co/__image/w=650,h=327,q=100/db/dbf9717a2393aa4e81b3544d353aae8e5c8ff497.jpg

8. ធ្វើឲ្យភ្នែកប្រសើរឡើង៖

ទឹកភ្នែក ដែលត្រូវបានបញ្ចេញរាល់ពេលដែលមនុស្សម្នាក់ព្រិចភ្នែកជួយធ្វើឲ្យភ្នែកមានសំណើម និងការពារភ្នាសរំអិលមិនឱ្យស្ងួត។ ឥទ្ធិពលរំអិលនៃទឹកភ្នែកនឹងជួយឱ្យមនុស្សមើលឃើញកាន់តែច្បាស់។ ផ្ទុយទៅវិញ នៅពេលដែលភ្នាសស្ងួតអស់ ភ្នែកអាចប្រែជាព្រិល៕

ប្រភព៖​ MedicalNewsToday

ប្រែសម្រួល៖ ប៉ា សុខេង

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T