ក្លិបធំចំនួន ៣ ចាប់អារម្មណ៍មកលើកីឡាករឆ្នើមម្នាក់របស់ Barcelona

//s5.kh1.co/b4/b41c8b93b5d6671d04f029dfdc8704f3172f4833.jpeg
កីទ្បា

 ០៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Manchester United គឺជាក្លិបមួយក្នុងចំណោមក្លិបធំទាំង៣ ដែលចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ Barcelona កីឡាករ Arturo Vidal នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Arturo Vidal
កីឡាករ Arturo Vidal

អ្នកចាត់ការទូទៅរបស់ Barcelona លោក Ernesto Valverde បាននិងកំពុងធ្វើការរុះរើកីឡាករមួយចំនួននៅកីឡដ្ឋាន Camp Nou ដោយក្នុងនោះ Vidal និង Ivan Rakitic សុទ្ធសឹងជាកីឡាករដែលមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ។

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ បិសាចក្រហម Man UTD បានដាក់ការចង់បានមកលើខ្សែបម្រើ Vidal នៅទីផ្សារដោះដូរខាងមុខ ខណៈក្លិបធំ២ផ្សេងទៀតដូចជា Paris Saint-Germain និង Inter Milan ក៏ចង់បានខ្សែបម្រើជម្រើសជាតិឈីលីរូបនេះដូចគ្នា។

កីឡាករ Arturo Vidal
កីឡាករ Arturo Vidal

គួរឲ្យដឹងផងដែរថា Man UTD ក៏ធ្លាប់ទាក់ទងដើម្បីចង់នាំយក Vidal មកកាន់កីឡដ្ឋាន Old Trafford តាំងពីឆ្នាំ២០១៤ ម្ល៉េះ គ្រាដែល Vidal នៅលេងឲ្យក្លិបអាល្លឺម៉ង់ Bayern Munich៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T