មិនធម្មតា! បុរសម្នាក់ប្រើសំណល់អេតចាយសោះ អាច​ច្នៃឡានមួយគ្រឿង​បើកលើទឹកបាន (មានវីដេអូ)

//s5.kh1.co/04/048df64edb6d9280b3c4fccd2d1e00e78b9a758e.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ អ្នកច្នៃប្រឌិតម្នាក់នៅប្រទេសចិនបានប្រែក្លាយគ្រឿងបន្លាស់រថយន្តចាស់ៗទៅជាយានជំនិះបានយ៉ាងប្រសើរ  ដែលវាអាចមើលទៅដូចជាចាស់បន្តិច  តែរថយន្តនេះរបស់លោក Xiong Jian ត្រូវបាន​សាកល្បងកាលពីថ្ងៃទី ២៥ ខែមីនា នៅទន្លេហ្សេនហ្ស៊ី ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភរិយារបស់លោក Xiong Jian បានគាំទ្រគាត់យ៉ាងពេញទំហឹងក្នុងកំឡុងពេលដំណើរការបង្កើតនេះ ដោយបាននិយាយថា “វាជាចំណង់ចំណូលចិត្តរបស់គាត់ ដូច្នេះខ្ញុំគួរតែគាំទ្រគាត់ឱ្យធ្វើអ្វីដែលគាត់ចូលចិត្ត”។

រូបភាពវីដេអូបានបង្ហាញ​លោក Xiong Jian សាកល្បងរថយន្តថ្មីរបស់គាត់ដែលផលិតចេញពីគ្រឿងបន្លាស់អេតចាយ។

រថយន្តដែលអាចបើកក្នុងទឹកបាន
រថយន្តដែលអាចបើកក្នុងទឹកបាន

លោក Xiong បានសាកល្បងរថយន្តនេះនៅលើដងទន្លេហ្សេនហ្ស៊ី ដែលគាត់និយាយថាវានៅជិតផ្ទះរបស់គាត់ស្រាប់។ គាត់បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំរស់នៅក្បែរមាត់ទន្លេ ដូច្នេះរថយន្តបើកលើទឹកពិតជាជួយសម្រួលការលំបាកដល់ខ្ញុំណាស់" ។

ទោះយ៉ាងណាក៏ដោយ វាមិនបានដំណើរការរលូនទេនៅលើកដំបូង ដោយលោក Xiong និយាយថា៖ ​“នៅពេលដែលខ្ញុំបើកវាដំបូងមានទឹកខ្លះ​ជ្រាបចូលទៅក្នុងម៉ាស៊ីន ដែលវាអាចនឹងធ្វើឲ្យម៉ាស៊ីនលែងដំណើរការ” ដូចច្នេះលោក Xiong បានផ្លាស់ប្តូរក្បាលម៉ាស៊ីនខាងមុខទៅដាក់នៅខាងក្រោយដែលហាក់ដូចជាបញ្ហានេះត្រូវបានដោះស្រាយ។

ភរិយារបស់គាត់គាំទ្រចំពោះចំណង់ចំណូលចិត្តរបស់ប្តីគាត់យ៉ាងខ្លាំង ហើយបាននិយាយថា ប្រសិនបើគាត់ចូលចិត្តវា ​គាត់អាចធ្វើវាបាន៕

រថយន្តដែលអាចបើកក្នុងទឹកបាន
រថយន្តដែលអាចបើកក្នុងទឹកបាន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T