ស្រ្តីមា្នក់មានការភ្ញាក់ផ្អើល ក្រោយពេលសម្រាលបានកូនភ្លោះពីរនាក់ តែមិនដូចគ្នាសូម្បីបន្តិច

//s5.kh1.co/d1/d1383ead5ad46c895b86213ede95671310ad99f6.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

នីហ្សេរីយ៉ា៖ ដានីញែលនិងដាវីឌអូ​មីរីន បានកើតមកខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានអ្វីដូចគ្នាបន្តិចសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្តាយ​ក្មេងទាំងពីរនេះឈ្មោះ Stacy អាយុ ៣០ ឆ្នាំនិងឪពុកឈ្មោះ Babajide អាយុ ៣៨ ឆ្នាំ ពួកគេមានស្បែកខ្មៅដូចគ្នា តែកូនរបស់ពួកគេម្នាក់​បែរជាមានស្បែកសនិងសក់ពណ៌ទង់ដែង ហើយ​មានស្បែកខ្មៅនិងសក់រួញខ្មៅដូចឪពុកម្តាយនិងបងស្រីអាយុ ៤ ឆ្នាំ Demilade ទៅវិញ។

មូលហេតុគឺដោយសារតែក្មេងប្រុសឈ្មោះដានីញែល​ភឿក ដែល​ជាលក្ខខណ្ឌមួយដែលមានន័យថា​ ស្បែកនិងសក់របស់​ក្មេងនេះខ្វះជាតិពណ៌ដោយសារអវត្តមានសារធាតុ​មេឡានីនពីកំណើត។

កូនភ្លោះទាំងពីរដែលមានភ្នែកពណ៌ត្នោតស្រស់ស្អាតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង រាល់ពេលដែលពួកគេចេញទៅខាងក្រៅម្តងៗនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។

​ម្តាយរបស់ក្មេងទាំងពីរដែលជា​អ្នកច្នៃម៉ូដសម្លៀកបំពាក់បាននិយាយថា ​មនុស្សជាច្រើនតែងតែសួរនាងថា​តើក្មេងទាំងពីរនេះមួយណាជាកូនរបស់នាង​​។

“ខ្ញុំគ្រាន់តែនិយាយថាពួកគេទាំងពីរជារបស់ខ្ញុំ ​តែពួកគេមើលមកខ្ញុំដូចជាខ្ញុំនិយាយលេង​សើចអីចឹង”។

ដានីយ៉ែលនិង​ដាវីឌ ​បានកើតនៅថ្ងៃទី ២៦ ខែកុម្ភៈនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។

Stacy បាន​និយាយថា “ដានីញែលកើតមកមុនហើយបន្ទាប់មកគិលានុបដ្ឋាយិកាបាននិយាយថា ទារកទីពីររបស់ខ្ញុំមានសក់ពណ៌ទង់ដែង។

ខ្ញុំគិតថាតើ​វាអាចកើតឡើងយ៉ាងម៉េចទៅ។ ខ្ញុំក្រឡេកមើលចុះក្រោម ហើយឃើញដាវីឌពិតជាមានសម្បុរសមែន។

ខ្ញុំបានហៅប្តីរបស់ខ្ញុំដើម្បីគាត់មើលឃើញ​ ហើយខ្ញុំពិតជាមិនយល់ទេ”។

នាងបានបន្ថែមទៀតថា “​ការផ្តល់កំណើតឲ្យក្មេងប្រុសទាំងពីរមិនមែនជារឿងធម្មតាទេនៅទីនេះ” ហើយពួកគេពិសេសសម្រាប់មនុស្សគ្រប់គ្នា៕

កូនភ្លោះទាំងពីរ ដានីញែលនិងដាវីឌ
កូនភ្លោះទាំងពីរ ដានីញែលនិងដាវីឌ
កូនភ្លោះទាំងពីរ ដានីញែលនិងដាវីឌ
កូនភ្លោះទាំងពីរ ដានីញែលនិងដាវីឌ
ក្រុមគ្រួសាររបស់ដានីញែលនិងដាវីឌ
ក្រុមគ្រួសាររបស់ដានីញែលនិងដាវីឌ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T