អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola និយាយថាក្រុមរបស់លោកប្រហែលជាមិនអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅអឺរ៉ុបបានទេ ហើយនេះជាការពិតដែលត្រូវទទួលស្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយមេឃខៀវ Manchester City ចាញ់បិសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃសៅរ៍ បានធ្វើឲ្យគម្លាតពិន្ទុរបស់ក្រុមលោក Pep និង Liverpool មានរហូតដល់ទៅ ១៤ពិន្ទុ។ ជើងឯករដូវកាលមុន Man City បានប្រកួតចញ់៤ប្រកួតហើយនៅក្នុងរដូវកាល ២០១៩-២០២០ នេះ។
ថ្លែងក្រោយចប់ការប្រកួតជាមួយ Man UTD លោក Pep Guardiola បានលើកឡើងថា៖
“ពួកយើងត្រូវអភិវឌ្ឍខ្លួន ហើយទទួលយកការពិត។ (Manchester) United មានគុណភាពនៃការការពារ និងការប្រយុទ្ធវាយបក ហើយយើងទទួលស្គាល់ចំណុចនេះ។”

បុរសសញ្ជាតិអេស្ប៉ាញបានបន្តទៀតថា៖
“Liverpool, Manchester United, Barcelona, Real Madrid, Juventus សុទ្ធតែក្រុមខ្លាំងៗយើងត្រូវជួប ប៉ុន្តែប្រហែលជាយើងមិនអាចមានសមត្ថភាពប្រកួតប្រជែងជាមួយពួកគេបាននោះទេ។”
គួរឲ្យដឹងដែរថា បច្ចុប្បន្ន Manchester City កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងតារាង Premier League ក្រោយ ១៦ប្រកួត ឈ្នះ១០ ស្មើ២ និងចាញ់៤ មាន ៣២ពិន្ទុ ចាញ់ Liverpool ដែលកំពុងឈរនៅកំពូលតារាង ១៤ពិន្ទុ៕

ប្រភព៖ BBC